កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ តាម​គម្រោង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល ត្រូវ​ដឹកជញ្ជូន​ម៉ាស ១​លាន ៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត យកទៅ​ប្រគល់ជូន​ប្រទេស​ទី​ម័​រលេ​ស្ត​។ ក៏ប៉ុន្តែ​កម្មវិធី​នេះ ត្រូវ​លើក​ពេល​ទៅវិញ​។​

​ជុំវិញ​ករណីនេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដោយ​លោកជំទាវ អះអាងថា មិនទាន់មាន​ព័ត៌មាន​នេះ​ទេ​។​

​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ក្រសួងសុខាភិបាល ដឹកជញ្ជូន​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ ១២​មុខ យកទៅ​ប្រគល់ជូន​រដ្ឋាភិបាល​ភូមា​រួចមក សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្តល់​ម៉ាស ១​លាន ៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត ដល់​រដ្ឋាភិបាល និង​ប្រជាជន​ទី​ម័​រលេ​ស្ត ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ តាម​គម្រោង ម៉ាស និង​សម្ភារៈ​ពេទ្យ​ទាំងនោះ នឹងត្រូវ​ក្រសួងសុខាភិបាល ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស ពី​ភ្នំពេញ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា​នេះ​។ ប៉ុន្តែ​ដោយសារតែ​ប្រទេស​យើង ជួប​ហេតុការណ៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ហើយ​ប្រភព និង​ទំហំ​នៃ​ការឆ្លង​នេះ មិន​ច្បាស់លាស់ ទើប​កម្ពុជា​លើក​ពេល​ដឹកជញ្ជូន​ម៉ាស​នេះ ទៅ​ទី​ម័​រលេ​ស្ត នៅ​ថ្ងៃអាទិត្យ​នេះ​។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជាបានដឹកជញ្ជូនម៉ាសជាង ២លាន និងបរិក្ខារពេទ្យ ១២មុខ យកទៅជូន​រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩។ ជំនួយមនុស្សធម៌ដូចគ្នានេះ ក៏ត្រូវបាន​ក្រសួងសុខាភិបាល ដឹកជញ្ជូនតាមយន្តហោះពិសេស ពីភ្នំពេញ ទៅកាន់ប្រទេសភូមា​ផងដែរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា​៕​


អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ដែល​ពាក់ព័ន្ធ​ករណី​ស្ត្រី​ភរិយា​អគ្គនាយក​ពន្ធនាគារ ទៅធ្វើ​តេស្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​
ព័ត៌មានជាតិ
លោក សោម អូន ចូលរួមផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគកូវីដ១៩ នៅអង្គភាពចំណុះក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំ​កន្លែង​ធ្វើតេស្ត យក​វត្ថុ​សំណាក​របស់​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​កន្លែង នៅ​ភ្នំពេញ និង​សៀមរាប ចាប់ពី​ម៉ោង ៧​កន្លះ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេច​បិទ​សណ្ឋាគារ ភ្នំពេញ ២​ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត ព្រោះ​អ្នកជំងឺ​កូ​វីដ បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​ទីនោះ កាលពី​ថ្ងៃទី​២៣​វិច្ឆិកា​
ព័ត៌មានជាតិ
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀន​អន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន
ព័ត៌មានជាតិ
កម្មវិធី​ស្មារតី​អមតៈ ២​ធ្នូ នៅ​ថ្ងៃទី​១-២ ខែធ្នូ នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ត្រូវ​ផ្អាក​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី