លោកជំទាវ យក់ សម្បត្តិ៖ ក្រុមគ្រូពេទ្យ ចេញធ្វើការទាំងយប់ ដើម្បីយកអ្នកជំងឺ និងអ្នកពាក់ព័ន្ធកូវីដ១៩ មកព្យាបាល និងធ្វើតេស្ត នៅភ្នំពេញ និងនៅសៀមរាប​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា​នេះថា ក្រោយ​ពីរកឃើញភរិយារបស់អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ឯកឧត្តម ឆែម សាវុធ ឆ្លងជំងឺកូវីដ១៩រួចមកក្រុមគ្រូពេទ្យ បានចេញធ្វើការទាំងយប់ ដោយទៅយកអ្នកជំងឺនៅផ្ទះ ក្នុងបុរីប៉េងហួត តាមផ្លូវ៦០ម៉ែត្រ មកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងធ្វើតេស្តរកមេរោគកូវីដ១៩ លើ​ក្រុមគ្រួសាររបស់គាត់​ និង​ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ​ផ្សេងទៀត។

ជាមួយគ្នានោះ លោកជំទាវ យក់ សម្បត្តិ ក៏បាន​បន្ថែមថា ក្រសួងសុខាភិបាល ក៏បាន​ណែនាំឲ្យមន្ទីរសុខាភិបាល ខេត្តសៀមរាប បញ្ជូនគ្រូពេទ្យ ចេញធ្វើការទាំងយប់ដែរ ដើម្បីស្វែងរក​អ្នកពាក់ព័ន្ធជាមួយ​ស្ត្រីអ្នកជំងឺកូវីដនេះ ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ទៅ ៥ថ្ងៃដែរ​។

លោកជំទាវ យក់ សម្បត្តិ បន្ថែមថា «ស្ត្រីអ្នកជំងឺកូវីដ១៩ ដែលជាភរិយា​ឯកឧត្តម ឆែម សាវុធ មានរោគសញ្ញា តាំងពី ១០ថ្ងៃមុន។ កាលពីថ្ងៃសៅរ៍មុន គាត់ទៅញ៉ាំអី នៅផ្សារអ៊ីអន១ ហើយគាត់ឡើងចុះភ្នំពេញ-សៀមរាប​។ គាត់ឥឡូវនេះ នៅភ្នំពេញ។ ព្រឹកមិញ គាត់ឡើងជណ្តើរ ៣កាំ ក៏ហត់ដែរ ហើយគាត់ធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀត គឺឥឡូវនេះ ឃើញថា វិជ្ជមាន ហើយមន្ទីរពេទ្យប៉ាស្ទ័រ បញ្ជាក់ថា វិជ្ជមានមេរោគច្រើនណាស់។ អ្វីដែលយើងព្រួយបារម្ភ មិនដឹងថា គាត់ទាក់ទងទៅខាងណាខ្លះ? ហើយឯកឧត្តម ឆែម សាវុធ លឺថា បានមកប្រជុំនៅក្រសួងមហាផ្ទៃ។ អីចឹង ខ្ញុំសូមជូន​ព័ត៌មាន ទៅក្រុមយើង បើសិននរណាមានការពាក់ព័ន្ធសុំឲ្យ​ជួយជូនដំណឹងមកថែមទៀត ដើម្បីយើងបញ្ជូនក្រុមពេទ្យ ឲ្យចេញធ្វើការទាំងយប់។ ខ្ញុំក៏បានបញ្ជូនសារនេះ បញ្ជូនសារនេះទៅមន្ទីរសុខាភិបាល នៅខេត្តសៀមរាប ដើម្បី​ឲ្យចេញធ្វើការទាំងយប់ដែរ សម្រាប់​ចេញធ្វើការទាំងយប់ដែរ​ ពីព្រោះគាត់បានចេញទៅនៅខេត្តសៀមរាប ដោយសារគាត់មានផ្ទះនៅសៀមរាប។ គាត់បានទៅនៅសៀមរាប ដូចជា ៤ ទៅ ៥ថ្ងៃដែរ​។ នៅថ្ងៃនេះ យើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ករណីដែរ​»។

លោកជំទាវ យក់ សម្បត្តិ ក៏បានបន្ថែមថា ​ក្រសួងសុខាភិបាល កំពុងស្នើសុំ​គោលការណ៍ថ្នាក់ដឹកនាំ​ ដើម្បីធ្វើតេស្តថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយសារតែក្នុងកិច្ចប្រជុំធំមួយ ឃើញមានឯកឧត្តម ឆែម សាវុធ នៅក្នុងហ្នឹង ហើយឃើញមាន​ថ្នាក់ដឹកនាំច្រើនណាស់។ ដូច្នេះហើយថ្នាក់ដឹកនាំ ដែលបានចូលរួមប្រជុំ យើងនឹងសុំ​អនុញ្ញាតធ្វើតេស្ត ហើយនឹងសុំ​ឲ្យគាត់ធ្វើចត្តាឡីស័ក ហើយបន្ទាប់មក​នឹងសួរ​ថ្នាក់ដឹកនាំ គាត់នឹងបន្តជួបនៅកន្លែងណាស់ខ្លះ។ អ្វីដែលយើងព្រួយបារម្ភ គឺអាចនឹង​ពាក់ព័ន្ធទ្រង់ទ្រាយធំ ដែលយើងនឹង​បន្តស្រាវជ្រាវ​។

ជាគោលការណ៍ចំពោះមុខនេះ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបិទផ្សារទំនើបអ៊ីអន១ នៅភ្នំពេញ ដោយសារតែស្ត្រីខ្មែរ ដែលទើបរកឃើញជំងឺកូវីដ១៩នេះ បានដើរផ្សារនោះ មុនពេលពិនិត្យរកឃើញកើតជំងឺកូវីដ១៩​៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់ ពី​ស្ត្រី​ខ្មែរ​ម្នាក់ ដែលជា​ប្រពន្ធ​អគ្គនាយក​ពន្ធនាគារ​
ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដាក់​សំណួរ ទាំង​ព្រលឹម ទាក់ទិន​ការ​បង្ហោះ​រូបភាព​អ្នកមាន​ជំងឺ​កូ​វីដ​ថា​៖ «​ឯណា​ទៅ​សីលធម៌​សង្គម​របស់​យើង​?»
ព័ត៌មានជាតិ
BREAKING NEWS: សារសំឡេង សម្តេចតេជោ ហ៊ុន សែន ណែនាំជុំវិញការរកឃើញករណីឆ្លងកូវីត១៩ លើភរិយាថ្នាក់ដឹកនាំពន្ធនាគារនៃក្រសួងមហាផ្ទៃ
ព័ត៌មានជាតិ
BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអ្នកពាក់ព័ន្ធករណីកូវីដ១៩ថ្មី ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ដោយសុំនៅក្នុងផ្ទះបើគ្មានភារៈកិច្ចចេញក្រៅ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ ជា​លើក​ទី​ដំបូង នៅ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​! SWIFT NEWS ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
Breaking News៖ នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ២​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី