(ភ្នំពេញ)៖ បន្ទាប់ពីព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលបំពេញការងារវិញហើយ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកានេះ។
មន្ត្រីនៅជុំវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបំពេញការងារជាប្រក្រតីដោយទឹកមុខរីករាយ។ នេះបើយោងតាមរូបភាពពីអ្នកសារព័ត៌មាន ដែលបានថត នៅវិមានសន្តិភាព នាព្រឹកមិញនេះ។
ក្រោមវិធានការដ៏ម៉ឺងម៉ាត់ទាន់ពេលវេលា សម្តេចតេជោ ហ៊ុន សែន បានបិទព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយជោគជ័យ ធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ និងមានលំនឹងចិត្ត បន្តធ្វើប្រក្រតីភាពការងារយ៉ាងកក់ក្តៅ និងរីករាយ៕




