បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ៣៧ (CMF)​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម អូស្មាន ហ្សែ​រ៉ង់​ឌី រដ្ឋមន្ត្រី​ក្រសួងការបរទេស ចំណាកស្រុក និង​ប្រជាជន​ទុយ​នី​ស៊ី នៅក្រៅ​ប្រទេស នៃ​សាធារណរដ្ឋ​ទុយ​នេ​ស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​៣៧ (CMF) ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីក្រុង​ប៉ារីស តាម​ប្រព័ន្ធ​វីដេអូ​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បង្ហាញថា ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៧ នេះ លោកជំទាវ​អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) នឹង​បង្ហាញ​នូវ​របាយការណ៍​មួយ ស្តីពី ប្រធានបទ​នយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ រដ្ឋបាល និង​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា នៅក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​ហ្វ្រ​ង់​កូ​ហ្វូ​នី (CPF) កាលពី​ថ្ងៃទី​៤ និង​ថ្ងៃទី​៥ ខែ វិច្ឆិកា កន្លងទៅ​។ 

​សេចក្តីប្រកាស បង្ហាញថា រដ្ឋមន្ត្រី និង​ប្រធាន​គណៈប្រតិភូ​ទាំងអស់ នឹង​ពិនិត្យមើល​លើ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច សម្រាប់​អង្គការ​OIF ដំណើរការ​នៃ​ការកែទម្រង់ ការអនុវត្ត​គម្រោង និង​សកម្មភាព​របស់ អង្គការ OIF ព្រមទាំង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​ប្រឈម និង​បញ្ហា​សេដ្ឋកិច្ចសង្គម ដែល​អង្គការ OIF និង​ពិភពលោក​កំពុង​ជួបប្រទះ ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ននេះ​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នេះ អង្គ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី នឹង​កំណត់​កាលបរិច្ឆេទ និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​លើក​ក្រោយ​របស់ខ្លួន ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​១៨ នៅ​ប្រទេស​ទុយ​នី​ស៊ី​។​

​សេចក្តីប្រកាស បន្តថា ព្រះករុណា ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គឺជា​បិតា​ស្ថាបនិក ១ រូប នៃ​ចលនា​ហ្វ្រ​ង់​កូ​ហ្វូ​ន និង​ជា​មេដឹកនាំ​លេចធ្លោ​ជាងគេ​នៃ​ចលនា​នេះ​នៅ​អាស៊ី​។​

​បច្ចុប្បន្ន អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី មាន​រដ្ឋ និង​រដ្ឋាភិបាល​សមាជិក ចំនួន ៨៨ (​សមាជិក​ពេញសិទ្ធិ ចំនួន ៥៤ សមាជិក​មិន​ពេញសិទ្ធិ ចំនួន ៧ និង​សមាជិក​សង្កេតការណ៍ ចំនួន ២៧)៕​

អត្ថបទដែលជាប់ទាក់ទង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បំភ្លឺករណីចោរកម្មកើតឡើងនៅចំណុចកន្លែងផ្ញើម៉ូតូ ​ក្រោយមន្ទីរពេទ្យកាល់ម៉ែត
ព័ត៌មានជាតិ
មកស្វែងយល់! ​តើប្រជាពលរដ្ឋក្នុងតំបន់អង្គរ ត្រូវមានឯកសារអ្វីខ្លះ ​ដើម្បីស្នើសុំសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន? ​
ព័ត៌មានជាតិ
ស.ស.យ.ក. ​ក្រុមការងាររត់ជាមួយសាយ ​និងមន្ទីរពេទ្យកុមារអង្គរ ​ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ​ដែលបានចូលរួមយ៉ាងផុសផុលក្នុងការងារមនុស្សធម៌ជួយមន្ទីរពេទ្យ​
ព័ត៌មានជាតិ
មន្ត្រីប្រចាំតំបន់អង្គរ ​បង្ហាញមុខបុរសម្នាក់ដែលសុខៗ​ យក​កូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ​
ព័ត៌មានជាតិ
​កម្ពុជាចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរដែលបានដឹកជញ្ជូនម៉ាស ​និងបរិក្ខាពេទ្យរបស់រដ្ឋាភិបាលកម្ពុជា ​យកទៅជូនរដ្ឋាភិបាលឡាវ
ព័ត៌មានជាតិ
ស្តេចចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្តិ គ្រោងចូលរោងការ នៅខែក្រោយនេះ ហើយតើនរណាជាគូគាប់ម្ចាស់ចិត្ត?
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី