ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បំភ្លឺករណីចោរកម្មកើតឡើងនៅចំណុចកន្លែងផ្ញើម៉ូតូ ​ក្រោយមន្ទីរពេទ្យកាល់ម៉ែត​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ខាងក្រោមនេះ ជាសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យឃើញថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានករណីចោរកម្មកើតឡើងនៅចំណុចកន្លែងដាក់ផ្ញើម៉ូតូនៅចំណុចក្រោយមន្ទីរពេទ្យកាល់ម៉ែត ហើយករណីនេះត្រូវបានមហាជន និងបណ្ដាញទំនាក់ទំនងសង្គមស្ដីបន្ទោសទៅលើភាពយឺតយ៉ាវនៃការអន្តរាគមរបស់នគរបាលប៉ុស្តិ៍ ដែលធ្វើឱ្យមុខសញ្ញាសង្ស័យរត់រួចពីសំណាញ់ច្បាប់។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានកោះអញ្ជើញនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរបំភ្លឺពាក់ព័ន្ធនឹងករណីខាងលើនេះ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក បានបំភ្លឺថា កាលថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២០​ វេលាម៉ោង ១២:៣០នាទី​ មានជនរងគ្រោះ០២នាក់ បានមកទំនាក់ទំនងជាមួយប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នើសុំអន្តរាគមន៍ពីមន្ត្រីជំនាញដើម្បីទៅយកម៉ូតូ០១គ្រឿងដែលចោរបានលួច និងរកឃើញនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវ៨០ ភូមិ២០​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី កាន់​ វណ្ណៈ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក​ បានត្រួតពិនិត្យលើពាក្យបណ្តឹងរបស់ជនរងគ្រោះឃើញថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ពាក់ព័ន្ធនឹងករណីចោរលួចម៉ូតូហុងដាប៊ីត ពណ៌ក្រហម​ ផ្លាកលេខ 1IM-3686 ។ បន្ទាប់ពីសួរនាំព័ត៌មានពាក់ព័ន្ធនឹងម៉ូតូខាងលើ ដើមបណ្ដឹងទាំងពីរបានបញ្ជាក់ថាពួកគាត់បានរកឃើញម៉ូតូរបស់គាត់ខាងលើនៅកន្លែងផ្ញើម៉ូតូក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ លោកនាយប៉ុស្តិ៍ កាន់​ វណ្ណៈ​ បានទូរសព្ទទៅប្រាប់អ្នកទទួលខុសត្រូវកន្លែងផ្ញើរម៉ូតូ ជួយសហការរារាំងជនណាដែលមានបំណងមកយកម៉ូតូដែលមានភិនភាគដូចខាងលើ។​

លោកនាយប៉ុស្តិ៍នគរបាលបានឲ្យជនរងគ្រោះទាំងពីរនាក់ទៅរង់ចាំនៅកន្លែងផ្ញើរម៉ូតូនោះមុន ហើយលោកបានទំនាក់ទំនងឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីចុះបង្ក្រាបករណីនេះ។ 

បន្ទាប់ពីផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនឹងម៉ូតូខាងលើរួចមក ពិនិត្យឃើញថាមានភាពត្រឹមត្រូវ កម្លាំងប៉ុស្តិ៍បានដកហូតម៉ូតូពីកន្លែងផ្ញើរនោះ និងបានបំពេញបែបបទប្រគល់ឲ្យជនរងគ្រោះជាម្ចាស់កម្មសិទ្ធិនោះវិញ។

ជនរងគ្រោះខាងលើ មានសេចក្តីត្រេកអរ ដោយបានរកម៉ូតូឃើញវិញ និងអរគុណ ចំពោះមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក​ ដែលបានទំនាក់ទំនងជាមួយអ្នកទទួលខុសត្រូវកន្លែងផ្ញើម៉ូតូ រារាំងមិនឱ្យជនល្មើសយកម៉ូតូចេញពីទីនោះបាន។ ដោយឡែក កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក និងខិតខំស្រាវជ្រាវស្វែងរកមុខសញ្ញាសង្ស័យខាងលើ ដើម្បីមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណៈជនដែលបានចូលរួមចំណែកក្នុងការងាររក្សាសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គមជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ និងសូមទទួលយកការរិះគន់ទាំងឡាយក្នុងន័យស្ថាបនា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អការអនុវត្តតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងរាជធានីភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង
រដូវវស្សា ឆ្នាំ​២០២០ នេះ បា​នបញ្ច​ប់​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃទី​២២​វិច្ឆិកា​
ព័ត៌មានជាតិ
ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប បាន​បន្ត​ស្រក​ជា​បណ្តើរៗ ពុំមាន​ឡើង​ទៀត​ទេ​!
ព័ត៌មានជាតិ
Good News៖ អ្នកជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ម្នាក់ទៀត បានជា​សះស្បើយ​!
ព័ត៌មានជាតិ
គម្រោងបង្កើតរោងចក្រ ៣ទៀត ត្រូវបាន CDC សម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ
ព័ត៌មានជាតិ
VIDEO: តើលោក ហ៊ុយ វណ្ណៈ មានប្រសាសន៍អ្វីខ្លះពីការផ្សាយរបស់វិទ្យុ VOA និងវិទ្យុ RFA?
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តកំពត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី