(កំពត)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពត។
ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មកឧបត្ថម្ភដល់កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត រួមមាន៖ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគផងដែរ៕




