Good News៖ អ្នកជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ម្នាក់ទៀត បានជា​សះស្បើយ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ម្នាក់ទៀត បានជា​សះស្បើយ​។ នោះ​គឺ​បុរស​ជនជាតិ​ឥណ្ឌា អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ បុរស​ឥណ្ឌា​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហើយ​។​

​ក្នុង​សេចក្តីប្រកាស​ប្រចាំ​ព្រឹក​នេះ ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០៦​នាក់​។ ក្នុងនោះ ២៩៦​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ១០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៧​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ៣​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​)៕​

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី