(ស៊ូដង់ខាងត្បូង)៖ «ប្រទេសរបស់ខ្ញុំធ្លាប់មានសង្គ្រាមដូចជាប្រទេសស៊ូដង់ខាងត្បូងដែរ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នារីករាយនឹងសេរីភាព និងការរីកចម្រើនផ្ទាល់ខ្លួនដែលទទួលបានពីការសិក្សាអប់រំផ្តល់ឱ្យ»។នេះជាការលើកឡើងរបស់អនុសេនីយ៍ឯក ថា វីន ខុន មកពីប្រទេសកម្ពុជា គឺជាគ្រូបង្រៀនមានវិជ្ជាជីវៈនៃការអប់រំដោយធម្មជាតិ ផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកកងកម្លាំងរក្សាសន្តិភាព ជូនពិភពលោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
កម្លាំងរក្សាសន្តិភាព ជូនពិភពលោក បានបន្តថា នាងដឹងច្បាស់ណាស់ថាបើគ្មានសន្តិភាព សាលារៀនកម្រដំណើរការណាស់ដូច្នេះវា នឹងធ្វើឱ្យកុមារបាត់បង់អនាគតរបស់ពួកគេ។ នោះហើយជាមូលហេតុដែលនាងចង់ក្លាយជាអ្នកថែរក្សាសន្តិភាព ហើយឥឡូវនេះនាងកំពុងសម្រេចបំណងក្នុងក្តីសុបិន្តរបស់នាងដែលបានកំពុងបំពេញបេសកកម្មនៅ Aweil ភាគខាងជើង Bahr-el-Ghazal State។
បច្ចុប្បន្ននាងជានាយទាហានសម្របសម្រួលដែលបម្រើការនៅតំបន់បេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។
ប្រភពដដែលបានបន្ថែមថា បំណងប្រាថ្នារបស់នាងគឺដើម្បីធានាថាប្រជាជនអាចរស់នៅដោយសន្តិភាព និងភាពសុខដុម។ នោះហើយជាមូលហេតុដែលនាំឱ្យនាងចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាព នៃកងទ័ពកម្ពុជា។
អនុសេនីយ៍ឯក ថា វីន ខុន និងមិត្តរួមការងារបានធ្វើដំណើរទៅសាលាបឋមសិក្សា Hai Matar (ហៃម៉ាតា) នាំយកអំណោយដូចជាសៀវភៅ ប៊ិច ខ្មៅដៃ ... ទៅចែកជូនសិស្សនៅទីនោះដោយពួកគាត់ទទួលយកទាំងញញឹម។
«នាងមានអារម្មណ៍មិនល្អនៅពេលដែលឃើញក្មេងៗនៅទីនោះមិនទៅសាលារៀនឬមិនមានសម្ភារដែលពួកគេត្រូវការ។ កុមារទាំងនេះគឺជាអនាគតនៃប្រទេសនេះ។ ពួកគេសមនឹងទទួលបានការអប់រំគ្រប់គ្រាន់ដូចជាមនុស្សគ្រប់គ្នាដែរ»។
ជាអកុសលសេវាកម្មមូលដ្ឋានបែបនេះមិនត្រូវបានផ្តល់ជូនជានិច្ចនៅស៊ូដង់ខាងត្បូងទេ ហើយប្រព័ន្ធអប់រំទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីកត្តាផ្សេងៗដូចជា អសន្តិសុខ និងកង្វះខាតសាលារៀន គ្រូបង្រៀនដែលជាអ្នកបណ្តុះបណ្តាលត្រឹមត្រូវ បង្ខំឲ្យ រៀបការ និងមានផ្ទៃពោះ ដែលធ្វើឱ្យអត្រានៃការបោះបង់ការសិក្សាមានកម្រិតខ្ពស់ជាពិសេសក្នុងចំណោមក្មេងស្រី។
បើតាមកម្លាំងរក្សាសន្តិភាព ជូនពិភពលោក សាលាបឋមសិក្សាហាយម៉ាតាបានកសាងរួចនៅខែឧសភាឆ្នាំ២០១៩ មាន៤បន្ទប់ ដោយទទួលបានពីការផ្តល់ហិរញ្ញប្បទានដោយបេសកកម្មថែរក្សាសន្តិភាព។
Angelina Mateo Ayak ជាសិស្ស អាយុ ១៥ ឆ្នាំបាននិយាយថា៖ «ខ្ញុំពេញចិត្តចំពោះការខិតខំទាំងនេះប៉ុន្តែយើងក៏ត្រូវការឯកសណ្ឋានសាលាផងដែរ»។ ម៉ារីជាសិស្សម្នាក់ទៀតបានបន្ថែមថា៖ «យើងត្រូវការថ្នាក់រៀនពីរបន្ថែមទៀតដើម្បីសាងសង់»។
«ក្មេងៗទាំងអស់គួរតែទៅសាលារៀនហើយខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីបង្រៀនពួកគេ»៕




