ជំនន់​ទឹកភ្លៀង កាលពី​ខែតុលា នាំ​ឲ្យ​ខូចខាត​អណ្តូងទឹក ៤១៥៥ អណ្តូង ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវការ​ថវិកា ៩០​ម៉ឺន​ដុល្លារ សម្រាប់​ស្តារឡើងវិញ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ចាន់ ដា​រ៉ុង បាន​បញ្ជាក់ថា ទឹកជំនន់​ឆ្នាំ​២០២០​នេះ នៅ​ទូទាំងប្រទេស មាន​អណ្តូងទឹក​ស្នប់ សរុប ៤១៥៥​អណ្តូង ដែល​រង​ផលប៉ះពាល់ និង​ខូចខាត​។ ក្នុងនោះ ក្រសួង ត្រូវការ​ថវិកា ៩០​ម៉ឺន​ដុល្លារ សម្រាប់​ស្តារឡើងវិញ​នូវ​អណ្តូងទឹក​ស្នប់ ដែល​រង​ផលប៉ះពាល់​នេះ​។​

​យ៉ាងណាក៏ដោយ លោក ចាន់ ដា​រ៉ុង បញ្ជាក់ថា មកដល់ពេលនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ មិនទាន់មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ជួសជុល ស្តារឡើងវិញ​នូវ​អណ្តូងទឹក ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​នេះ​។ ប៉ុន្តែ​នៅថ្ងៃនេះ តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួប​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្វែងរក​ថវិកា​ស្តារឡើងវិញ​នូវ​អណ្តូងទឹក ដែល​ខូចខាត​ទាំងនេះ​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រុមមន្ត្រីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ ​ផ្ញើ​លិខិត​ចំហ​ជូន​ទូតអាមេរិកប្រចាំកម្ពុជា​
ព័ត៌មានជាតិ
ជនជាតិអាមេរិកជាច្រើនបន្ត ព្រងើយ កន្តើយនឹងការព្រមាននៃការឆ្លងកូវីដ-១៩ នាំគ្នាដើរកម្សាន្តមុនថ្ងៃឈប់សម្រាកបុណ្យ Thanksgiving
ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម និងការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល
ព័ត៌មានជាតិ
Top News: ទីបំផុតលោក ដូណាល់ ត្រាំ ទំនងទទួលស្គាល់ការចាញ់ឆ្នោត ក្រោយព្រមផ្តល់ព័ត៌មាន​ផ្ទេរអំណាចទៅកាន់លោក ចូ បៃឌិន
ព័ត៌មានជាតិ
ទឹកចិត្តកម្ពុជា! សម្តេចតេជោ ហ៊ុន សែន ផ្តល់ម៉ាស២​លាន និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត យកទៅ​ជូន​រដ្ឋាភិបាល និង​ប្រជាជន​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៦​វិច្ឆិកា
ព័ត៌មានជាតិ
ឆ្នាំនេះ ​រកឃើញសំបុកសត្វកុកពាក់អំបោះ ​ឬសត្វកស ​បានចំនួន ៤សំបុកហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី