(សៀមរាប)៖ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះថា បានបង្ហាញមុខបុរសម្នាក់ដែលសុខៗ យកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មបុរាណ។
នាយកដ្ឋានបានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ នៅវេលាម៉ោង ៩:០០នាទីព្រឹក កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន ដើម្បីធ្វើការអប់រំកុំឲ្យគាត់ធ្វើលើកក្រោយទៀត រួចបានឲ្យគាត់ទៅទស្សនាប្រាសាទបន្តទៀត៕




