មន្ត្រីយោធាពាក់ផ្កាយ១ ម្នាក់ ​ត្រូវបានតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីសាកសួរ​ពីបទ​ ឆបោក​ និងចេញសែកស្អុយ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានចេញដីកាបញ្ជាឲ្យលោកឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ចូលខ្លួនសាកសួរករណីឆបោក និងចេញសែកស្អុយ តាមបណ្តឹងរបស់ឈ្មោះ ឌី ក្តឹប។ 

ក្នុងដីកាចុះថ្ងៃទី៣ ខែវិច្ឆិកា បានបញ្ជាឲ្យឈ្មោះ សៅ ប៊ុនហ៊ួរ អាយុ៤៩ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧៩បេ ផ្លូវលេខ២៧ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកបង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌពីបទ: ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន៕ 

អត្ថបទដែលជាប់ទាក់ទង
Good News៖ អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា ជាសះស្បើយ​ម្នាក់ទៀត និង​បញ្ចប់​ច​ត្តា​ឡី​ស័ក ១​ក្រុម​ទៀតហើយ​!
ព័ត៌មានជាតិ
កូ​វីដ នៅ​កម្ពុជា​៖ ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
សហជីពទូទាំងប្រទេសចិន ផ្តល់សម្ភារ:ប្រឆាំងជម្ងឺកូវីដ-១៩ ដល់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា
ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមុខកំពូល និងលោកឧកញ៉ា លី ហួរ ចែកម៉ាសដល់កម្មករជាង ១០០០នាក់ នៅបុរីវិមានភ្នំពេញ “មង្គលរតនៈ” និងប្រជាពលរដ្ឋ នៅឃុំព្រែកអញ្ចាញ
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ​និងផ្តល់ឋានៈ ​ថ្វាយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មើ ​ជាទីប្រឹក្សារាជរដ្ឋាភិបាល ​មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី
ព័ត៌មានជាតិ
ប្រទេស​កាតាផ្តល់មូលនិធិ​ជិត ១៤លានដុល្លារ ​សម្រាប់ជួយកុមារកម្ពុជា ​​ដែល​នៅ​ក្រៅ​សាលា ឬ​ងាយ​បោះបង់​ចោល​ការសិក្សា ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី