កូ​វីដ នៅ​កម្ពុជា​៖ ឆ្លង​ថ្មី​ម្នាក់ និង​ជាសះស្បើយ​ម្នាក់ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ថា នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ និង​ជាសះស្បើយ ម្នាក់​។ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី ម្នាក់នេះ ជា​អ្នកដំណើរ មកពី​សហរដ្ឋអាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ រីឯ​អ្នកជា​សះស្បើយ ម្នាក់នេះ គឺ​លោក ស ចិ​ត្រា អគ្គលេខាធិការរង​ក្រសួងកសិកម្ម ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា​។​

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣០៥​នាក់​។ ក្នុងនោះ ២៩៥​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ១០​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៨​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ២​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ​)៕​


អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង​​​រដ្ឋលេខាធិការ ៣​រូប អនុរដ្ឋលេខាធិការ ៤​រូប នៅ​ក្រសួង​ប្រៃសណីយ៍ និង​ប្រធាន​-​សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​
ព័ត៌មានជាតិ
លោកជំទាវ​ឧ​ត្ត​ម​សេនីយ៍​ឯក ឌុ​ច ដា​ណា ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
ព័ត៌មានជាតិ
សេចក្ដីណែនាំស្ដីពីការបន្តពង្រឹង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា
ព័ត៌មានជាតិ
ទស្សនៈមតិពលរដ្ឋ៖ តើនិន្នាការមើលព័ត៌មានយ៉ាងដូចម្តេច?
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ ទទួល​ជួប​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ដែល​ត្រូវ​បញ្ចប់​អាណត្តិ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា ជាសះស្បើយ​ម្នាក់ទៀត និង​បញ្ចប់​ច​ត្តា​ឡី​ស័ក ១​ក្រុម​ទៀតហើយ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី