(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការកណ្តាលសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC) មានរៀបចំពិធីប្រគល់សម្ភារ:ប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ដែលជាអំណោយរបស់សហជីពទូទាំងប្រទេសចិន(AFCTU)។
ពិធីនេះមានការចូលរួមពីសំណាក់លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និង លោក Zhang Yaowu នាយកការិយាល័យមូនិធិចិនដើម្បីសន្តិភាព និង អភិវឌ្ឍ ប្រចាំប្រទេដកម្ពុជា តំណាងឲ្យសហជីពទូទាំងប្រទេសចិន និងសមាជិកសមាជិការគណកម្មាធិការប្រតិបត្តិរបស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ជាច្រើនរូបទៀត ។
លោក សោម អូន បានថ្លែងថា បន្ទាប់ពីការរីករាលដាលជម្ងឺខូវីត១៩ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានបង្កើតក្រុមស្មគ្រចិត្ត ប្រយុទ្ឋប្រឆាំងជម្ងឺដ៏កាចសហាវនេះ ហើយបានធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាល ចុះអប់រំ និង បាញ់ថ្នាំបំភាយសម្លាប់មេរោគនៅតាមបណ្តាផ្ទះជួលកម្មករ កន្លែងធ្វើការរបស់កម្មករ និង អគារសាធារណ:របស់អាជ្ញាធរខេត្តក្រុង ។
លោក សោម អូន បានបន្តថា សហជីពប្រទេសទាំង២ បាននឹងកំពុងតែងពង្រឹងសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ដោយបានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ដកបទពិសោធន៏ពីគ្នាទៅវិញមក ជាពិសេសសហជីពទូទាំងប្រទេសចិន តែងតែជួយដល់សហជីពកម្ពុជា នៅពេលជួបការលំបាក ។
លោក សោម អូន បានបញ្ជាក់ថា អំណោយសម្ភារ:ប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ របស់មិត្តចិននៅពេលនេះគឺមានអត្ថប្រយោជន៍ខ្លាំងណាស់និង សមស្របទៅនឹងសភាពការណ៍បច្ចុប្បន្នដែលប្រទេសកម្ពុជា កំពុងតែជួបនូវបញ្ហាប្រឈមជាមួយជម្ងឺដ៏កាចសាហាវនេះ ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហជីពទូទាំងប្រទេសចិន ដែលបានយកចិត្តទុកដាក់រួមចំណែកជាមួយសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្នុងការចូលរួមយុទ្ឋនាការការពារសុខមាលភាពរបស់កម្មករ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទៅ ។
លោក Zhang Yaowu បានលើកឡើងថា នេះជាផ្នែកមួយនៃសកម្មភាពរួមដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-19 “គំនិតផ្ដួចផ្ដើមការកសាងសហគមន៍ផ្លូវសូត្រ” នៃសមាគមលើកកម្ពស់ការផ្លាស់ប្តូរអន្តរជាតិរបស់អង្គការមិនមែនរដ្ឋាភិបាលចិន ។ សហជីពទូទាំងប្រទេសចិន បានប្រមូលថវិកាចំនួន ៤០០.០០០ យន់ (ប្រមាណ ៥៩.០០០ ដុល្លារ) ដោយផ្ដល់ជាសម្ភារៈជូនសភាសម្ព័ន្ធសហជីពជាតិកម្ពុជាដូចជា៖
ម៉ាស់ ៣០ម៉ឺនម៉ាស់, មាស៊ីនបាញ់ថ្នាំ ២០គ្រឿង, ឈុតហាស់ម៉ាត ២០ឈុត, ស្រោមដៃការពារ ២០សម្រាប់, ស្បែកជើងការពារកវែង ២០គូរ និងខែលការពារមុខ ២០ខែល ដែលនេះបង្ហាញពីមិត្ដភាពដ៏ស្មោះត្រង់របស់យើង បង្ហាញពីបេះដូង និងការជួយគ្នាទៅវិញទៅមក ហើយយើងខ្ញុំសង្ឃឹមថាការផ្គត់ផ្គង់នេះ នឹងជាប្រយោជន៍ដល់ការងារប្រឆាំងការរីករាលជំងឺកូវីដ របស់ក្រុមការងារសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ។
លោក Zhang Yaowu បានបញ្ជាក់ថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោមការប្រោសប្រទានពរពីព្រះមហាក្សត្រ ព្រះបាទមុនីនាថ និងក្រោមការដឹកនាំដ៏រឹងមាំរបស់រដ្ឋាភិបាលសម្ដេចមហាសេនាបេតីតេជោ ហ៊ុន សែន បងប្អូនកម្មករកម្ពុជា និងសមាជិកសមាជិការបស់សភាសម័្ពន្ធសហជីពជាតិកម្ពុជា នឹងមានជីវភាពល្អកាន់តែប្រសើរ ៕




