កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ បានធ្វើ​ដំណើរ​មកពី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា ស្ត្រីជន​ជាតិខ្មែរ អាយុ ៤៩​ឆ្នាំ មាន​អាសយដ្ឋាន នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​ប្រទេស​កម្ពុជា ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​កត់​សម​ញ​គាល់​ថា អ្នកដំណើរ​តាម​យន្តហោះ ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១២៤​នាក់​។ ក្នុងនោះ អ្នកដំណើរ​ចំនួន ១២៣​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ នៅ​អនុវិទ្យាល័យ​បុរី ១០០​ខ្នង ចំនួន ១៨​នាក់ សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន​ម្នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ៣​នាក់ សណ្ឋាគារ​មួយ​ផ្សេងទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៦​នាក់ សណ្ឋាគារ​មួយទៀត ក្នុង​រាជធានី​ភ្នំពេញ ៩៤​នាក់ និង​ស្ថានទូត​ជប៉ុន ចំនួន​ម្នាក់​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ សរុប​ចំនួន ៣០៤​នាក់​។ ក្នុងនោះ ២៩១​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ១៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ១២​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ និង​ម្នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ )៕​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា-កូរ៉េ ចុះ MOU ​ដំបូងលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់ស្រ្តីខ្មែរ ​និងការបង្រៀនភាសា-វប្បធម៌ខ្មែរដល់កូនខ្មែរកាត់កូរ៉េ​
ព័ត៌មានជាតិ
Breaking News៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ បង្ហាញថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ មិនមាន​ជំងឺ​កូ​វីដ​១៩​ទេ​!
ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ​ប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ ​នៅកោះពេជ្រ
ព័ត៌មានជាតិ
ស្រូវសរីរាង្គរបស់សហគមន៍កសិកម្មភ្នំពេជ្របូរី ​លក់បានក្នុងតម្លៃចាប់ពី ១១០០រៀល ដល់១៥៥០រៀល ​ក្នុងមួយគីឡូក្រាម​
ព័ត៌មានជាតិ
កម្ពុជា-ដាណឺម៉ាក ​ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ​
ព័ត៌មានជាតិ
ថ្ងៃទី​១៨​វិច្ឆិកា​នេះ ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ និង​ចុងក្រោយ សម្រាប់​អ្នក ពាក់ព័ន្ធ​ព្រឹត្តិ ការណ៍​៣​វិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី