កម្ពុជា-ដាណឺម៉ាក ​ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាងកក)៖ ទោះបីជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដូចគ្នា ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹងវិស័យការទូតសេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០លានដុល្លារអាមេរិក។

ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅក្នុងជំនួបពិភាក្សា និងសម្តែងការគួរសមរវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងឯកឧត្តម ចន ថូរហ្គាដ (Jon Thorgaard) ឯកអគ្គរាជទូតដាណឺម៉ាកថ្មីប្រចាំប្រទេសកម្ពុជា ដែលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រថៃ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូក សោភ័ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងដាណឺម៉ាក និងបានជម្រាប ឯកឧត្តម ចន ថូរហ្គាដ ពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងយុទ្ធសាស្ត្រថៃបូក១ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ចន ថូរហ្គាដ បានជម្រាបជូន ឯកឧត្តម អ៊ូក សោភ័ណ អំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញពីដាណឺម៉ាកមកកម្ពុជា។ បែបនេះក្តី ប្រមុខការទូតរូបនេះ បានបង្ហាញសុទិដ្ឋិនិយម ជាមួយការប្តេជ្ញាចិត្តបន្តជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេសនានារាប់ទាំងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារ ឯកឧត្តមជាប្រធានក្រុមឯកអគ្គរាជទូតដាណឺម៉ាក​ នៃប្រទេសចំនួន១៧ ក្នុងតំបន់អាស៊ាន។

អត្ថបទដែលជាប់ទាក់ទង
​​ឯកឧត្តម ប្រាក់ សុខុន៖ ​លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ ​និ​ងក្រុមគ្រួសារខ្ញុំ ​គឺអវិជ្ជមានទាំងអស់គ្នា​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន៖ ​លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ របស់ខ្ញុំ ​គឺអវិជ្ជមានមេរោគកូវីដ១៩​
ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ចុះ MOU ​ដំបូងលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់ស្រ្តីខ្មែរ ​និងការបង្រៀនភាសា-វប្បធម៌ខ្មែរដល់កូនខ្មែរកាត់កូរ៉េ​
ព័ត៌មានជាតិ
Breaking News៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ បង្ហាញថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ មិនមាន​ជំងឺ​កូ​វីដ​១៩​ទេ​!
ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ​ប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ ​នៅកោះពេជ្រ
ព័ត៌មានជាតិ
ស្រូវសរីរាង្គរបស់សហគមន៍កសិកម្មភ្នំពេជ្របូរី ​លក់បានក្នុងតម្លៃចាប់ពី ១១០០រៀល ដល់១៥៥០រៀល ​ក្នុងមួយគីឡូក្រាម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី