កម្ពុជា-កូរ៉េ ចុះ MOU ​ដំបូងលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់ស្រ្តីខ្មែរ ​និងការបង្រៀនភាសា-វប្បធម៌ខ្មែរដល់កូនខ្មែរកាត់កូរ៉េ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កូរ៉េ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការគាំពារសហគមន៍ខ្មែរដែលកំពុងរស់នៅទីក្រុងសុងណាំ រវាងស្ថានទូត និងមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសុងណាំ ដើម្បីឈានទៅរកកិច្ចសហការដំបូងលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់បងប្អូនស្រ្តីៗខ្មែរ និងការបង្រៀនភាសា ព្រមទាំងវប្បធម៌ខ្មែរដល់កុមារតូចៗជាកូនខ្មែរកាត់កូរ៉េ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិត​ខ្មែរ កំពុងស្នាក់នៅ/ធ្វើការ/សិក្សា នៅសាធារណរដ្ឋកូរ៉េ។ សម្តេចបានមានប្រសាសន៍ថា កម្ពុជា និងកូរ៉េ បានក្លាយទៅជាប្រទេសដន្លងទៅហើយ ដែលមានស្រ្ដី និងបុរស ប៉ុន្មានជាង ៨ពាន់នាក់ ដែលមានគ្រួសារជាជនជាតិកូរ៉េ។ 

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការពិភាក្សាជាមួយមេដឹកនាំកូរ៉េ ក្នុងការរកវិធីយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាកូនៗចៅៗ ដែលជាកូនកាត់(ខ្មែរកូរ៉េ) ឲ្យគេបានចេះភាសាខ្មែរផង ហើយចេះភាសាកូរ៉េផង។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើនិយាយពីចំនួនពលរដ្ឋខ្មែរដែលមករស់នៅកូរ៉េ តាមស្ថិតិនេះ គឺរហូតមកដល់ពេលនេះ គឺយើងមានចំនួន ៦៥.៥០០​នាក់ ដោយក្នុងនោះគឺនិស្សិត និងសិក្ខាកាមយោធា កំពុងសិក្សា ៤៥០នាក់ ខាងអន្តោប្រវេសន៍កូរ៉េទើបនឹងឲ្យពលករកម្ពុជាមាន ៣៨.០០៦នាក់ ប៉ុន្តែ បើ​យោង​លើការជាក់ស្ដែង គិតទាំងអ្នកមិនស្របច្បាប់ផង គិតទាំងអ្នកមានប្ដី/ប្រពន្ធជាកូរ៉េផង មាន ៦៥.៥០០នាក់៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូន ថ្នាក់ដឹកនាំ អភិបាលរាជធានី និងខេត្ត ព្រមទាំងជនរួមជាតិទាំងអស់ ពាក់ព័ន្ធនិងការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
Breaking News: ក្រសួងសុខាភិបាល ជម្រាបក្រសួងវប្បធម៌ ពីការបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់
ព័ត៌មានជាតិ
ប៉ូលិសហុងកុង ចាប់ខ្លួនអតីត សមាជិកសភា បក្សប្រឆាំង ៣រូប
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​ការដែល​ កម្ពុ​ជា មាន​មនុស្ស​ឆ្លង​តិច ​​និង​មិនមាន​មនុស្ស​ស្លាប់​ ​មិនមែន​មកពី​យើង​មានឈាមក្រហមពិសេស​អាច​ប្រឆាំង​​កូ​វីដ​១៩​បាន ​​ដូច​មនុស្ស​ខ្លះ​អះអាង​នោះទេ​
ព័ត៌មានជាតិ
​​ឯកឧត្តម ប្រាក់ សុខុន៖ ​លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ ​និ​ងក្រុមគ្រួសារខ្ញុំ ​គឺអវិជ្ជមានទាំងអស់គ្នា​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន៖ ​លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ របស់ខ្ញុំ ​គឺអវិជ្ជមានមេរោគកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី