សម្តេចតេជោ ហ៊ុន សែន៖ ​ការដែល​ កម្ពុ​ជា មាន​មនុស្ស​ឆ្លង​តិច ​​និង​មិនមាន​មនុស្ស​ស្លាប់​ ​មិនមែន​មកពី​យើង​មានឈាមក្រហមពិសេស​អាច​ប្រឆាំង​​កូ​វីដ​១៩​បាន ​​ដូច​មនុស្ស​ខ្លះ​អះអាង​នោះទេ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «​ត្រូវ​ចងចាំ​ថា ​ការដែល​កម្ពុ​ជាមាន​មនុស្ស​ឆ្លង​តិច ​នឹង​មិនមាន​មនុស្ស​ស្លាប់​ មិនមែន​មកពី​យើង​មាន​ឈាម​ជា​ខ្មែរ​អង្គរ​ ដែលមាន​ឈាមក្រហម ​ពិសេស​អាច​ប្រឆាំង​ជាមួយ​កូ​វីដ​១៩​ បាន ​ដូច​មនុស្ស​ខ្លះ​ បាន​អះអាង​នោះទេ (​ខ្ញុំ​សង្ឃឹមថា ​អ្នកអះអាង​បែបនេះ ​នឹងមាន​សេចក្តីក្លាហាន​ពិតប្រាកដ ​ចូលទៅ​បំរើ​អ្នក​កើត​កូ​វីដ​១៩ ដោយ​មិនមាន​សំភារៈ​ការពារ​ខ្លួន តើ​ឆ្លង​ឬ​មិន​ឆ្លង​?​ ដើម្បី​បានជា​ប្រយោជន៍​សម្រាប់​ការស្រាវជ្រាវ​វិទ្យា​ស្ត្រ​ផង​នឹង ​ដើម្បី​កូន​ខ្មែរ​ដែលមាន​ឈាមក្រហម​ពិសេស​មិនបាច់​ការពារ​ខ្លួន​ដូច​សព្វថ្ងៃ​ផង​។ ប្រសិនជា​អាចធ្វើ​បាន​មែន​អង្គការ​សុខភាព​ពិភពលោក​ប្រាកដជា​ប្រកាស​ទទួលស្គាល់​អ្នក​ថា​ ជា​អ្នកវិទ្យាសាស្ត្រ​ដ៏​កំពូល​គ្មាន​ពីរ​ក្នង​លោក​) ។ ​ឬ​បានមកពី​ការ​កត្តា​អាកាសធាតុ​ដែល​ធ្វើឲ្យ​កូ​វីដ​១៩ មិនអាច​ឆ្លង ចូល​បាន​នោះដែរ​»។ ​

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា «ជោគជ័យ​របស់​យើង ​បានមកពី​ការខិតខំ​រួមគ្នា​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​នីតិបញ្ញត្តិ​ ​ស្ថាប័ន​នីតិប្រតិបត្តិ ដែលមាន​ក្រសួងសុខាភិបាល ពិសេស​ក្រុមគ្រូពេទ្យ​ជា​ប្រតិបត្តិ​ករ​ដ៏​មាន​ប្រសិទ្ធភាព ​និង​សំខាន់​ជាង​ទៀត គឺ​ប្រជាជន​កម្ពុជា​គ្រប់រូប​ចូលរួម​អនុវត្តន៍​នូវ​វិធានការណ៍​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដោយ​ក្រសួងសុខាភិបាល ដោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សំដែង​នូវ​អំណរគុណ​ចំពោះ​ជនរួមជាតិ​គ្រប់រូប នឹង​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ព្រមទាំង​សប្បុរសជន​ដែល​បាន​ចូលរួម​ជួយ​ជា​ថវិកា​សំភារៈ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ»​៕

អត្ថបទដែលជាប់ទាក់ទង
ថ្ងៃទី​១៩​វិច្ឆិកា​នេះ បញ្ចប់​ច​ត្តា​ឡី​ស័ក វគ្គ​ទី​១ មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ កណ្តាល ព្រៃវែង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា សរុប ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត លើក​ទី​៤ កាលពី​ថ្ងៃទី​១៨​វិច្ឆិកា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា​!
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូន ថ្នាក់ដឹកនាំ អភិបាលរាជធានី និងខេត្ត ព្រមទាំងជនរួមជាតិទាំងអស់ ពាក់ព័ន្ធនិងការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ព័ត៌មានជាតិ
Breaking News: ក្រសួងសុខាភិបាល ជម្រាបក្រសួងវប្បធម៌ ពីការបើកឡើងវិញនូវសារមន្ទីរ និងរោងភាពយន្តទាំងអស់
ព័ត៌មានជាតិ
ប៉ូលិសហុងកុង ចាប់ខ្លួនអតីត សមាជិកសភា បក្សប្រឆាំង ៣រូប
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី