ក្រសួងសុខាភិបាល ប្រកាសថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​៣​វិច្ឆិកា សរុប ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត លើក​ទី​៤ កាលពី​ថ្ងៃទី​១៨​វិច្ឆិកា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣​វិ​ចិ្ឆ​កា នៅសល់​ចំនួន ៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ផ្ទាល់ និង​ប្រយោល សរុប​ចំនួន ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត លើក​ទី​៤ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានប្រកាសថា «​នេះ​ជា​លទ្ធផល​ដ៏​ល្អ​មួយ​ស្រាប់​កម្ពុជា ដែល​ឈានទៅរក​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ស្របតាម​សេចក្តីប្រកាស​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយ​ការគិតគូរ​ខ្ពស់បំផុត​ដល់​សុខទុក្ខ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយក៏​សម្រាប់​ការ​បាន​វិលត្រឡប់​ទៅរក​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​វិញ​ផងដែរ ដែល​សម្តេច​តេ​ជោ បានកំណត់​រួចហើយ​ថា ព្រឹត្តិការណ៍ ៣​វិច្ឆិកា នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក តាម​ពេលវេលា ដូចខាងក្រោម​៖ សម្រាប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​រាជធានី​ភ្នំពេញ ចំនួន ១៥៦៩​នាក់ ( មាន​ជនជាតិ​ហុង​គ្រី ចំនួន ៥​នាក់ ) ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន ៤​នាក់ ក្នុងនោះ ជាសះស្បើយ ម្នាក់ និង ៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្តកណ្តាល ចំនួន ៦៧​នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០​នាក់ ខេត្តព្រៃវែង ចំនួន ២៣​នាក់ និង​ខេត្តកំពង់ធំ ចំនួន ៣​នាក់​។​

​ដោយឡែក សម្រាប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​ខេត្តកំពង់ឆ្នាំង ចំ​នួ​១១​នាក់​។ សម្រាប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខេត្ត​កែប ចំនួន ១៨​នាក់ ខេត្ត​ព្រះសីហនុ ចំនួន ៤០​នាក់ និង​ខេត្តកំពង់ចាម ចំនួន​ម្នាក់​។ សម្រាប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខេត្តព្រះវិហារ ចំនួន ២០​នាក់ និង​ខេត្តរតនគិរី ចំនួន ១០​នាក់​។​

​ក្រសួង​សុខា​ផិ​បាល ក៏បាន​ប្រកាស​អំពាវនាវ និង​ក្រើនរំលឹក​សាជាថ្មី សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូ​វីដ​១៩ ដោយ​ត្រូវ​ពាក់​ម៉ាស ( ក្នុងករណី​ចាំបាច់ ) លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ដើម្បី​ទប់ស្កាត់​ការចម្លង​ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ និង​ពី​បុគ្គល ចូលក្នុង​សហគមន៍​៕​

អត្ថបទដែលជាប់ទាក់ទង
ជប៉ុនផ្តល់ឥណទានសម្បទានជាង ២០០លានដុល្លារ ​ដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្តិកូវីដ១៩​
ព័ត៌មានជាតិ
អត្រាឆ្លងកូវីដ-១៩ នៅតែបន្ត ថ្នាក់ដឹកនាំ ប.ស.ស. នៅតែលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកក្រោមឱវាទ ខិតខំបំពេញភារកិច្ចរបស់ខ្លួន ជាមួយនឹងវិធានរបស់ក្រសួងសុខា​ភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​លា​ហើយ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ដោយ​ថ្ងៃ​ដំបូង​នេះ ចេញ​សាក​ដៃ វាយកូនគោល​
ព័ត៌មានជាតិ
រដ្ឋសភា នឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥​ វិច្ឆិកា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧
ព័ត៌មានជាតិ
លេខសម្ងាត់ (Password) ដែលងាយស្មានបំផុត ប៉ុន្តែវានៅតែពេញនិយមខ្លាំងក្នុងឆ្នាំ២០២០ ដដែល
ព័ត៌មានជាតិ
ថ្ងៃទី​១៩​វិច្ឆិកា​នេះ បញ្ចប់​ច​ត្តា​ឡី​ស័ក វគ្គ​ទី​១ មនុស្ស​ជាង ១៧០០​នាក់ នៅ​ភ្នំពេញ កណ្តាល ព្រៃវែង ពោធិ៍សាត់ និង​ខេត្តកំពង់ធំ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី