អត្រាឆ្លងកូវីដ-១៩ នៅតែបន្ត ថ្នាក់ដឹកនាំ ប.ស.ស. នៅតែលើកទឹកចិត្តដល់មន្ត្រី បុគ្គលិកក្រោមឱវាទ ខិតខំបំពេញភារកិច្ចរបស់ខ្លួន ជាមួយនឹងវិធានរបស់ក្រសួងសុខា​ភិបាល ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ​បើទោះបីជាស្ថានភាពកូវីដ-១៩ នៅតែបន្តអូសបន្លាយនៅលើពិភពលោកមិនទាន់ផុតនៅឡើយក្តី រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម កាន់តែបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងបន្តជំរុញបន្ថែមទៀតទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណារួមគ្នាចូលរួមទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ-១៩ នេះ។

ស្ថានភាពវីរុសកូវីដ១៩ បានបន្តរាតត្បាតស្ទើតែពេញមួយឆ្នាំទៅហើយនៅលើប្រទេសទាំងឡាយក្នុងពិភពលោក រហូតមកដល់ខែវិច្ឆិកាចុងឆ្នាំ២០២០នេះ មិនទាន់បានបង្ហាញពីភាពធូស្រាលទាំងស្រុងនៅឡើយ ។  

ឯកឧត្តម អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ប.ស.ស. ឆ្លើយតបនិងការអំពាវនាវពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអគ្គនាយកតែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងបានក្រើនរំលឹកដល់មន្ត្រីបុគ្គលិកក្នុងស្ថាបន័របស់ខ្លួនឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានសុខាភិបាលជាមួយគ្នា និងតួនាទីបំរើអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតប្រកបដោយស្មារតីទទួលខុសត្រូវ ។

ប.ស.ស. ជាស្ថាប័នមួយដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលមានទំនុកចិត្ត ហើយបានប្រគល់ភារកិច្ចជាប្រតិបត្តិករណ៍តែមួយគត់ក្នុងការផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ទាំងក្នុងនិងក្រៅប្រព័ន្ធ។

បើយោងតាមរបាយការណ៍របស់ការិយាល័យតាវកាលិកនៃ ប.ស.ស. បានឱ្យដឹងថា គ្រាន់តែក្នុងខែតុលាកន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ២.៨ ពាន់លានរៀលហើយរបស់រាជរដ្ឋាភិបាលត្រូវបានបើកផ្តល់ជូនស្ត្រីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៧២០៦ នាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គម ។

បើទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ ប.ស.ស. នៅតែបន្តក្រើនរំលឹកដល់ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ រួមចំណែកក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពពបំផុតឆ្លើយតបទៅនឹងការអំពាវនាវពីសំណាក់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង
កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA បង្ហាញ៥ចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្ត
ព័ត៌មានជាតិ
ក្រុមការងារមូលនិធិលោកឧកញ៉ា ហ៊ួត ជា បាននាំយកអំណោយជួយដល់កូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ព័ត៌មានជាតិ
ឯកឧត្តម ព្រុំ សុខា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
ក្រសួង​អប់រំ​ ​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀនចំនួន​ ​៣៦០០​កន្លែង​ សម្រាប់​ឆ្នាំ​២០២១​
ព័ត៌មានជាតិ
ជប៉ុនផ្តល់ឥណទានសម្បទានជាង ២០០លានដុល្លារ ​ដល់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមពីវិបត្តិកូវីដ១៩​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី