ក្រសួង​អប់រំ​ ​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀនចំនួន​ ​៣៦០០​កន្លែង​ សម្រាប់​ឆ្នាំ​២០២១​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​ជ្រើសរើស​ក្របខណ្ឌ​គ្រូបង្រៀន​ចំនួន​ ៣៦០០​កន្លែង​ សម្រាប់​ឆ្នាំ​២០២១​ ដើម្បី​បំពេញតម្រូវការ​នៅ​តាម​អង្គភាព​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ ​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​។

​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា​ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌចំនួន ៣៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា ​សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។ 

ក្នុងនោះ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានសម្រេច​បែងចែក​ក្របខណ្ឌ​ដូចតទៅ៖ ១.​ ក្របខ័ណ្ឌ​គ្រូបង្រៀន​មត្តេយ្យ​សិក្សា​ចំនួន​២០០​កន្លែង​, ២.​ ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​ចំនួន​១៥៥០​កន្លែង, ៣.​ ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋានចំនួន ​៥០០​កន្លែង​, ៤. ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​អប់រំ​កាយ ​និង​កីឡា​ចំនួន ​១៥០ កន្លែង​, ៥.​ ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​ ដែល​បង្រៀន​នៅ​វិទ្យាល័យ​ចំនួន​ ១១០០កន្លែង​, ៦.​ក្របខណ្ឌ​គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​បង្រៀន​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​ចំនួន ​៨៥​កន្លែង​ និង​ ៧.​ វិទ្យាស្ថាន​អប់រំ​ពិសេស​ចំនួន​ ១៥​កន្លែង​ (ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​មន្ត្រី​ក្រមការ​ និង​មន្ត្រី​លេខាធិការ​)។

គួរ​បញ្ជាក់​ថា ​ឆ្នាំ​២០២១​ខាងមុខនេះ រាជ​រដ្ឋាភិបាល​បាន​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​ចំនួន​ ៦១០៦​នាក់ ក្នុង​នោះ​ក្រសួង​ចំនួន​ពីរ​ត្រូវការ​ច្រើនជាងគេ​រួមមាន​ក្រសួងសុខាភិបាល​ត្រូវ​ការចំនួន ១៣០០​នាក់​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវការ​ចំនួន ៣៦០០​នាក់​៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ កម្ពុជា នឹង​ទទួលបាន​ការនាំចេញ ដោយ​មិន​គិត​ពន្ធ និង​មិន​ជាប់​ការកម្រិត​កូតា ទៅកាន់​ប្រទេស​អង់គ្លេស​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ​សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ព័ត៌មានជាតិ
កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA បង្ហាញ៥ចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្ត
ព័ត៌មានជាតិ
ក្រុមការងារមូលនិធិលោកឧកញ៉ា ហ៊ួត ជា បាននាំយកអំណោយជួយដល់កូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ព័ត៌មានជាតិ
ឯកឧត្តម ព្រុំ សុខា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី