Good News៖ កម្ពុជា នឹង​ទទួលបាន​ការនាំចេញ ដោយ​មិន​គិត​ពន្ធ និង​មិន​ជាប់​ការកម្រិត​កូតា ទៅកាន់​ប្រទេស​អង់គ្លេស​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC បានប្រកាសថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ តទៅ កម្ពុជា​នឹង​ទទួលបាន​ការនាំចេញ ដោយ​មិន​គិត​ពន្ធ និង​មិន​ជាប់​ការកម្រិត​កូតា ទៅកាន់​ប្រទេស​អង់គ្លេស សម្រាប់​ទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ ដែល​ដូចគ្នា​នឹង​គម្រោង EBA ក្រោម​ប្រព័ន្ធ GSP របស់​សហភាព​អឺរ៉ុប​ដែរ​។​

​ក្នុង​សេចក្តីប្រកាស ចុះ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ GMAC លើកឡើងថា ប្រព័ន្ធ GSP របស់​អងគ្លេស​នេះ ដំបូង​នឹង​ផ្តល់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​ប្រទេស​នានា ដូច GSP របស់​សហភាព​អឺរ៉ុប​ដែរ​។ ប្រព័ន្ធ GSP របស់​អង់គ្លេស នឹងមាន​ក្របខណ្ឌ​ចំនួន ៣ គឺ​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត ក្របខណ្ឌ​ទូទៅ និង​ក្របខណ្ឌ​ប្រសើរឡើង​។ កម្ពុជា ដែល​ត្រូវបាន​ចាត់ថ្នាក់ ដោយ​អង្គការសហប្រជាជាតិ​ថា​ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត គឺ​ស្ថិតនៅក្នុង​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត​។ ហេតុដូច្នេះ កម្ពុជា​នឹង​ទទួលបាន​ការនាំចេញ​ដោយ​មិន​ជាប់ពន្ធ និង​មិន​ជាប់​ការកំរិត​កូតា ទៅកាន់​ប្រទេស​អង់គ្លេស សម្រាប់​ទំនិញ​ទាំងអស់ លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ​។ នេះ​គឺ​ដូចគ្នា​នឹង​គម្រោង EBA ក្រោម​ប្រព័ន្ធ GSP របស់​សហភាព​អឺរ៉ុប​។​

អត្ថបទដែលជាប់ទាក់ទង
អ្នកនាំពាក្យ​រដ្ឋសភា ឆ្លើយតប ៧​ចំណុច ទៅនឹង​ការលើកឡើង​របស់​សមា​ជិ​ក​សភា​សហរដ្ឋអាមេរិក​មួយចំនួន​តូច​ ​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ទៀតហើយ​!
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រាប់ពីមូលហេតុ ដែល​​គ្លីនិក​របស់​អតីត​សមាជិក​រដ្ឋសភា​អតីត​គណបក្សប្រឆាំង លី ស្រីវីណា បិទ​ហើយ បើក​ឡើងវិញ​!
ព័ត៌មានជាតិ
​គ្លីនិក លី ស្រីវីណា ​ប្រកាសបើក ដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់មួយរយៈ​
ព័ត៌មានជាតិ
យុទ្ធនាការភ្នំពេញស្អាត ​លើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា​ ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ​
ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញស្ថានីយ/ដេប៉ូប្រេង ៩ទីតាំង ​លក់មិនគ្រប់កម្រិត និងបន្លំគុណភាព​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី