ក្រសួងសុខាភិបាល ប្រាប់ពីមូលហេតុ ដែល​​គ្លីនិក​របស់​អតីត​សមាជិក​រដ្ឋសភា​អតីត​គណបក្សប្រឆាំង លី ស្រីវីណា បិទ​ហើយ បើក​ឡើងវិញ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត ពាក់ព័ន្ធ​នឹង​គ្លីនិក​របស់លោក​ស្រី លី ស្រី​វី​ណា នៅ​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ក្រសួងសុខាភិបាល សម្រេច​បិទ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ពេលនេះ ត្រូវបាន​ប្រកាសថា នឹង​ចាប់​បើកទ្វារ ទទួល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ឡើងវិញ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោកជំទាវ ឱ វណ្ណឌី​ន បាន​ឆ្លើយតប​ថា ក្រសួងសុខាភិបាល ពិតជា​បានអនុញ្ញាត​ច្បាប់ ឲ្យ​គ្លីនិក​របស់លោក​ស្រី លី ស្រី​វី​ណា បើកទ្វារ​ឡើងវិញ​មែន​។ មូលហេតុ ដោយសារ​បាន​គោរព​តាម​ការកំណត់​បម្រើ​តែ​សេវា​បឋម និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ត្រួតពិនិត្យ និង​ឯកភាព​ដែរ​។​

​សូម​រម្លឹកថា ក្រោយ​មាន​អ្នកជំងឺ ជា​មេធាវី​ម្នាក់ បាន​ស្លាប់​នៅក្នុង​គ្លីនិក​របស់លោក​ស្រី លី ស្រី​វី​ណា កាលពី​ថ្ងៃទី ខែតុលា ឆ្នាំ​២០២០ រួចមក គឺ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានចេញ​លិខិត សម្រេច​បិទ​គ្លីនិក លី ស្រី​វី​ណា ដោយ​មូល​ហេតុថា ពុំមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការផ្តល់សេវា​សង្គ្រោះ​អ្នកជំងឺ​។ 

​ក៏ប៉ុន្តែ​ក្រោយ​ការសម្រេច​បិទ​ដំណើរការ​គ្លីនិក​នោះ លោកស្រី លី ស្រី​វី​ណា ដែល​បាន​លាឈប់​ពី​អតីត​គណបក្សប្រឆាំង នៅមុន​តុលាការ​កំពូល សម្រេច​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​សរសេរ​លិខិត​ផ្ទាល់ដៃ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ និង​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

 ភ្លាមៗ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ទូលថ្វាយ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ប្រោស​ព្រះរាជទាន​សិទ្ធិ​នយោបាយ​ដល់​លោកស្រី លី ស្រី​វី​ណា ព្រមទាំង​សម្រេច​យល់ព្រម​ឲ្យ​លោកស្រី លី ស្រី​វី​ណា ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង
ភាគីកម្ពុជា-ថៃ ​ចុះជួយនិស្សិតអាហារូបករណ៍កម្ពុជា ​ដែលជាប់គាំងកំឡុងពេលកូវីដ១៩ ​ដើម្បីបានបន្តការសិក្សានៅប្រទេសថៃ​
ព័ត៌មានជាតិ
​ឯកឧត្តម​ ស​ ថេត​ បញ្ជាក់ជាថ្មីថា ​ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា​ ​ទោះជាឋានៈណាក៏ដោយឲ្យតែបើកបរមិនគោរពច្បាប់​​ ​គឺត្រូវតែផាកពិន័យ
ព័ត៌មានជាតិ
កុំឲ្យខកខាន! ក្រុមហ៊ុន RMA ផ្តល់ការបញ្ចុះតម្លៃរហូតដល់ ២៥% រាល់ការផ្លាស់ប្តូរគ្រឿងបន្លាស់ថ្មី សម្រាប់រថយន្ត Jaguar Land Rover
ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ នឹងត្រូវ​រដ្ឋសភា ប្រជុំ ពិភាក្សា និង​អនុម័ត នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​
ព័ត៌មានជាតិ
អ្នកនាំពាក្យ​រដ្ឋសភា ឆ្លើយតប ៧​ចំណុច ទៅនឹង​ការលើកឡើង​របស់​សមា​ជិ​ក​សភា​សហរដ្ឋអាមេរិក​មួយចំនួន​តូច​ ​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ទៀតហើយ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី