មន្ត្រីជំនាញ រកឃើញស្ថានីយ/ដេប៉ូប្រេង ៩ទីតាំង ​លក់មិនគ្រប់កម្រិត និងបន្លំគុណភាព​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្តាល)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៣៥ ទីតាំង នៅតាមបណ្តោយផ្លូវលេខ២១ ចំនួន ២៥ស្ថានីយ/ដេប៉ូ, នៅសង្កាត់រការខ្ពស់ និងព្រែកគយ ស្រុកស្អាង ចំនួន ០៤ស្ថានីយ/ដេប៉ូ និងនៅស្រុកកៀនស្វាយ ចំនួន ០៦ស្ថានីយ/ដេប៉ូ។ 

ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ៣៥ ផងដែរ។

*លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖

-ស្ថានីយ/ដេប៉ូ ចំនួន ០៥ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។

-ស្ថានីយ/ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។

-ស្ថានីយ/ដេប៉ូ ចំនួន ០១ ទីតាំង មិនមានអនុលោមភាពផ្នែកគុណភាព។  

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល រកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង
សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០២១ នឹងត្រូវ​រដ្ឋសភា ប្រជុំ ពិភាក្សា និង​អនុម័ត នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា​
ព័ត៌មានជាតិ
អ្នកនាំពាក្យ​រដ្ឋសភា ឆ្លើយតប ៧​ចំណុច ទៅនឹង​ការលើកឡើង​របស់​សមា​ជិ​ក​សភា​សហរដ្ឋអាមេរិក​មួយចំនួន​តូច​ ​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់​ទៀតហើយ​!
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រាប់ពីមូលហេតុ ដែល​​គ្លីនិក​របស់​អតីត​សមាជិក​រដ្ឋសភា​អតីត​គណបក្សប្រឆាំង លី ស្រីវីណា បិទ​ហើយ បើក​ឡើងវិញ​!
ព័ត៌មានជាតិ
​គ្លីនិក លី ស្រីវីណា ​ប្រកាសបើក ដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់មួយរយៈ​
ព័ត៌មានជាតិ
យុទ្ធនាការភ្នំពេញស្អាត ​លើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា​ ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី