ឯកឧត្តម ព្រុំ សុខា ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ តាមប្រព័ន្ធវីដេអូ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំប្រមុខដឹកនាំមុខងារសាធារណៈ អាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំមុខងារសាធារណៈអាស៊ានបូកបី(ចិន កូរ៉េ ជប៉ុន) (20th Head of ACCSM និង 5th Head of ACCSM+3) តាមប្រព័ន្ធវីដេអូ រៀបចំដោយការិយាល័យគណៈកម្មាធិការមុខងារសាធារណៈប្រទេសថៃ។

កិច្ចប្រជុំបានពិនិត្យការអនុវត្តផែនការការងារឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសជាសមាជិកក្នុ ងផ្នែកនៃការអភិវឌ្ឍក្របខណ្ឌការងារផ្អែកលើសមត្ថភាពមន្ត្រី ការកសាងសមត្ថភាពស្ថាប័ន ការពង្រឹងភាពជាអ្នកដឹកនាំ ការពង្រឹងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានរបស់ប្រទេសជាសមាជិកនិងការកែទម្រង់វិស័យសាធារណៈ។

អត្ថបទដែលជាប់ទាក់ទង
មន្ត្រីជំនាញ រកឃើញស្ថានីយ/ដេប៉ូប្រេង ៩ទីតាំង ​លក់មិនគ្រប់កម្រិត និងបន្លំគុណភាព​
ព័ត៌មានជាតិ
Good News៖ កម្ពុជា នឹង​ទទួលបាន​ការនាំចេញ ដោយ​មិន​គិត​ពន្ធ និង​មិន​ជាប់​ការកម្រិត​កូតា ទៅកាន់​ប្រទេស​អង់គ្លេស​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ​សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្តេចរាជបុត្រីព្រះអនុជ​​ នរោត្តម អរុណរស្មី ជាប្រធានក្រុមប្រឹក្សាភិបាលនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ព័ត៌មានជាតិ
កូវីដ-១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយទៀត ដោយជោគជ័យ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA បង្ហាញ៥ចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្ត
ព័ត៌មានជាតិ
ក្រុមការងារមូលនិធិលោកឧកញ៉ា ហ៊ួត ជា បាននាំយកអំណោយជួយដល់កូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី