(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃបញ្ចប់ការធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ថ្ងៃ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ បូកបន្ថែម ដោយ
ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។
ថ្ងៃនេះ ចេញវាយកូនគោល លើកដំបូងជាមួយសម្ភារៈថ្មី ពិនិត្យឃើញថា កម្លាំងវាយហាក់ខ្លាំងជាងមុន បន្ទាប់ពីសម្រាកក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែក គឺក្បាលពោះ ដូចជាធំជាងមុន ដូចនេះ ខ្ញុំត្រូវដើរឱ្យបានពី ៨ ទៅ ១០គីឡូម៉ែត្រ នាថ្ងៃនេះ។ សូមអភ័យទោស ដែលខ្ញុំ យកថ្ងៃធ្វើការ មកវាយកូនគោល តែខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាច ខ្ញុំបន្តការងារដដែល»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «មូលហេតុ ដែលខ្ញុំធ្វើដូចនេះ ក៏ព្រោះតែ ចង់ដឹងអំពីសុខភាព ក្រោយការធ្វើចត្តាឡីស័ក ៤ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀត ទីលានវាយកូនគោល នៅជាប់នឹងរបងផ្ទះ មិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍ ៣វិច្ឆិកា»៕




