ស្រូវសរីរាង្គរបស់សហគមន៍កសិកម្មភ្នំពេជ្របូរី ​លក់បានក្នុងតម្លៃចាប់ពី ១១០០រៀល ដល់១៥៥០រៀល ​ក្នុងមួយគីឡូក្រាម​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះវិហារ)៖ ឯកឧត្តម គុយ ម៉ារិនឌី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការី នៅថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២០ បានចុះសិក្សាពីសក្តានុពល សកម្មភាពអនុវត្តកសិកម្មតាមកិច្ចសន្យា ទិញ-លក់ស្រូវសរីរាង្គរបស់សហគមន៍កសិកម្មភ្នំពេជ្របូរី ស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឆ្នាំ២០២០នេះ សហគមន៍ភ្នំពេជ្របូរី មានសមាជិកសរុបចំនួន ២២៦ គ្រួសារបានចុះឈ្មោះលក់ស្រូវរួមគ្នាតាមរយៈសហគមន៍កសិកម្មជាមួយក្រុមហ៊ុន Amru Rice លើបរិមាណស្រូវសរុប ១ ១៦៣,១០ តោន។

តម្លៃស្រូវទទួលបានពីក្រុមហ៊ុននៅក្នុងដើមសប្តាហ៍ទី០៣ នៃខែវិច្ឆិកា នេះមានដូចខាងក្រោម៖

- ស្រូវផ្ការំដួលសើមលេខ១ ១២៧០៛/គក្រ

- ស្រូវផ្ការំដួលសើមលេខ២ ១២២០៛/គក្រ

- ស្រូវផ្ការំដួលស្ងួតលេខ១  ១៥៥០៛/គក្រ

- ស្រូវផ្ការំដួលស្ងួតលេខ២  ១៤៦០៛/គក្រ

- ស្រូវសរសើមលេខ១     ១១០០៛/គក្រ

- ស្រូវសរសើមលេខ២     ១០៦០៛/គក្រ

- ស្រូវសរស្ងួតលេខ១      ១២២០៛/គក្រ

- ស្រូវសរស្ងួតលេខ២      ១១៨០៛/គក្រ

សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ ក្នុងឆ្នាំ២០២០នេះ មានសហគមន៍កសិកម្មសរុបចំនួន ៣៣សហគមន៌ បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ ស្មើ៤២ កិច្ច សន្យា លើបរិមាណស្រូវសរុប ២២ ១៩៥ តោន ដែលមានសមាជិកសហគមន៏ផលិតសរុបចំនួន ៦ ១៩៧ គ្រួសារ លើទំហំផ្ទៃដីសរុប ២០ ២៩៦ ហិកតា សម្រាប់លក់អោយ ក្រុមហ៊ុនឯកជនចំនួន ០៤គឺ៖ ១.ក្រុមហ៊ុនអេមរ៉ុរ៉ាយ (AMRU Rice) ២.ក្រុមហ៊ុន ស៊ិកនេតឈ័រអហ្វអេស៊ា (Signatures of Asia) ៣.ក្រុមហ៊ុនហ្គោលដិនរ៉ាយ (Golden Rice) និង ​និង៤.រោងម៉ាស៊ីនកិនស្រូវសារ៉ាវ៉ាន់កំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន៖ ​ការដែល​ កម្ពុ​ជា មាន​មនុស្ស​ឆ្លង​តិច ​​និង​មិនមាន​មនុស្ស​ស្លាប់​ ​មិនមែន​មកពី​យើង​មានឈាមក្រហមពិសេស​អាច​ប្រឆាំង​​កូ​វីដ​១៩​បាន ​​ដូច​មនុស្ស​ខ្លះ​អះអាង​នោះទេ​
ព័ត៌មានជាតិ
​​ឯកឧត្តម ប្រាក់ សុខុន៖ ​លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ ​និ​ងក្រុមគ្រួសារខ្ញុំ ​គឺអវិជ្ជមានទាំងអស់គ្នា​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន៖ ​លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ របស់ខ្ញុំ ​គឺអវិជ្ជមានមេរោគកូវីដ១៩​
ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ចុះ MOU ​ដំបូងលើគម្រោងចែករំលែកវិជ្ជាមេផ្ទះដល់ស្រ្តីខ្មែរ ​និងការបង្រៀនភាសា-វប្បធម៌ខ្មែរដល់កូនខ្មែរកាត់កូរ៉េ​
ព័ត៌មានជាតិ
Breaking News៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើក​ទី​៤ ដែលជា​លើកចុងក្រោយ បង្ហាញថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា ព្រមទាំង​អ្នក​នៅ​ជាមួយ មិនមាន​ជំងឺ​កូ​វីដ​១៩​ទេ​!
ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ​ប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ ​នៅកោះពេជ្រ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី