ចូល​ធ្វើជា​អ្នកប្រមូល និង​ដឹកជញ្ជូន​សំរាម ១​ថ្ងៃ បាន ៤​ម៉ឺន​រៀល​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០ សាលា​រាជធានី​ភ្នំពេញ បានប្រកាស​ជ្រើសរើស​កម្មករ​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ជាច្រើន​នាក់​។ លក្ខខណ្ឌ​ជ្រើសរើស ជា​មនុស្ស​ប្រុស អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ មាន​កាយសម្បទា​មាំមួន អាចបំពេញ​ការងារ​គ្រប់​ស្ថានភាព នៃ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​ភ្នំពេញ ព្រមទាំង​ឧស្សាហ៍​ព្យាយាម និង​ស្មោះត្រង់​។​

​ចំណែក​នៅតាម​ខណ្ឌ​ទាំង ១៤ ក្នុង​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​ជ្រើសរើស​កម្មករ​ប្រមូល និង​ដឹកជញ្ជូន​សំរាម ផងដែរ​។ ក្នុងនោះ នៅ​ខណ្ឌមានជ័យ ប្រកាស​ជ្រើសរើស​មនុស្ស​ប្រុស ៤៥​នាក់ ដើម្បី​បំពេញការងារ​ជា​អ្នកប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅក្នុង​ដំណាក់កាល​អន្ត​រ​កាល​នេះ​។​

​បន្ទាប់ពី​ពិធី​សម្ពោធ​ទីចាត់ការ​សាលាបឋមសិក្សា សន្ធរម៉ុក ស្ថិតក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែតុលា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា «​ម្សិលមិញ​នេះ យើង​បានប្រកាស​រើស​កម្មករ​ប្រមូល និង​ដឹកជញ្ជូន​សំរាម តាម​បណ្តា​ខណ្ឌ​។ ប្រកាស​នេះ នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​គាត់ ក្នុង ១​ថ្ងៃ ៤​ម៉ឺន​រៀល​។ ទាំង​តៃកុង​ឡាន ក៏ ៤​ម៉ឺន​រៀល និង​ទាំង​កម្មករ​ប្រមូល​សំរាម ក៏ ៤​ម៉ឺន​រៀល ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​កិច្ចការងារ​នេះ ដោយមាន​ឡាន ៧០ ឡាន តែ​ក៏​នៅតែ​មិន​គ្រប់គ្រាន់​។ ដូច្នេះ​ទេ សូម​អធ្យាស្រ័យ​...»​។ 

​សូម​រម្លឹកថា ចាប់តាំងពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី បានធ្វើ​កូដកម្ម មិន​ធ្វើការ ដោយ​ទាមទារ​លក្ខខណ្ឌ​មួយចំនួន ដូចជា​បើកប្រាក់​អតីតភាព​ការងារ ជាដើម​។ តែ​មកដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ការចរចា​មិនត្រូវ​គ្នា​។​

​ដើម្បី​ដោះស្រាយ​វិបត្តិ​សំរាម​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​រថយន្ត​ដឹក​សំរាម ដែល​ទើប​ទិញ​ថ្មី ចំនួន ៧០ គ្រឿង រួមជាមួយ​រឺ​ម៉ក់​ប្រមូល​សំរាម រាប់សិប​គ្រឿង ដើម្បី​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅតាម​មូលដ្ឋាន​ខណ្ឌ ទាំង ១៤ នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​កកស្ទះ​។ តែ​នៅតែ​មិនទាន់​អាច​ដោះស្រាយបាន​លើ​បញ្ហា​សំរាម​នៅឡើយ​ទេ​៕​


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចស្ទឹងសង្កែ
ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារ ស្នើឲ្យពង្រឹងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
ព័ត៌មានជាតិ
លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពនៃ ការលក់លេខចុះបញ្ជីយានយន្ត
ព័ត៌មានជាតិ
ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​
ព័ត៌មានជាតិ
សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន សន្យា​ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ខុសច្បាប់ ជាង ៥០០​ហិច​តា នៅ​ខេត្តមណ្ឌលគិរី​
ព័ត៌មានជាតិ
ស៊ីន​ទ្រី ស្ថិតក្នុង​ចំណោម ៦​ក្រុមហ៊ុន ដែល​ជាប់ Shortlist!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី