សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន សន្យា​ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ខុសច្បាប់ ជាង ៥០០​ហិច​តា នៅ​ខេត្តមណ្ឌលគិរី​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន បាន​សុំ​ខន្តី​អភ័យទោស​នូវ​រាល់​កំហុស​ខុសឆ្គង ទោះ​ចេតនា​ក្តី ឬ​អ​ចេតនា​ក្តី​ពី​ថ្នាក់ដឹកនាំ និង​ដែល​បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ មានការ​លំបាក​ដោយសា​រ​ខ្លួន​។ ព្រម​ជាមួយគ្នានេះ ឯកឧត្តម ណ​យ ស្រូ​ន ក៏បាន​គោរព​ទទួលយក​ការអប់រំ​ណែនាំ​ទាំងអស់​របស់​សម្តេច​ប្រធានព្រឹទ្ធសភា និង​ឯកឧត្តម​អនុប្រធាន​ទាំងពីរ​ព្រឹទ្ធសភា ដោយបាន​ធ្វើលិខិត​បញ្ជាក់​ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ឈប់​ពាក់ព័ន្ធ​ជាមួយ​ដី​ទំហំ ៥៣១ ហិកតា​នេះ​ទៀតហើយ​។ 

​ការលើកឡើង​ខាងលើនេះ ត្រូវបាន​អ្នកនាំពាក្យ​ព្រឹទ្ធសភា បានបញ្ជាក់​ក្នុង​សេចក្តីបំភ្លឺ ចុះ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០​។​

​សេចក្តីបំភ្លឺ​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា បង្ហាញថា អនុវត្តតាម​ចំណារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​លិខិត​លេខ​៖ ១៦៥៣ ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្តីពី ការពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម ណ​យ ស្រូ​ន ក្នុងការ​រៀបចំ​ឯកសា​រ​កាន់កាប់​ដី​ទំហំ ៥៣១​ហិកតា នៅក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​អ្នកនាំពាក្យ​បន្តថា សម្តេច​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ស៊ឹម កា អនុប្រធាន​ទី​១ ព្រឹទ្ធសភា និង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​ជួបប្រជុំ​ជាមួយ​ឯកឧត្តម ណ​យ ស្រូ​ន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​ព្រឹទ្ធសភា បញ្ជាក់ថា «​ក្រោម​មតិ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន បាន​សុំ​ខន្តី​អភ័យទោស​នូវ​រាល់​កំហុស​ខុសឆ្គង ទោះ​ចេតនា​ក្តី ឬ​អ​ចេតនា​ក្តី​ពី​ថ្នាក់ដឹកនាំ និង​ដែល​បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ មានការ​លំបាក​ដោយសា​រ​ខ្លួន​។ ព្រម​ជាមួយគ្នានេះ ឯកឧត្តម ណ​យ ស្រូ​ន ក៏បាន​គោរព​ទទួលយក​ការអប់រំ​ណែនាំ​ទាំងអស់​របស់​សម្តេច​ប្រធានព្រឹទ្ធសភា និង​ឯកឧត្តម​អនុប្រធាន​ទាំងពីរ​ព្រឹទ្ធសភា ដោយបាន​ធ្វើលិខិត​បញ្ជាក់​ចុះ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ឈប់​ពាក់ព័ន្ធ​ជាមួយ​ដី​ទំហំ ៥៣១ ហិកតា​នេះ​ទៀតហើយ​»៕ 

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី