អភិបាលខេត្តព្រះវិហារ ស្នើឲ្យពង្រឹងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះវិហារ)៖ នាព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានក្រុមការងារ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញ ណែនាំ និងតាមដាន ការអនុវត្តវិធានការទេសចរណ៍ខេត្តព្រះវិហារ ដោយមានការចូលរួមពីនាយករដ្ឋបាល ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តជាន់ទី៣។

មានប្រសាសន៍ក្នុងឪកាសនោះឯកឧត្តមអភិបាលខេត្ត ថ្លែងការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសក្រុមគ្រូពេទ្យដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ។ ឯកឧត្តមបន្តទៀតថាសម្រាប់កម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ ធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាព ដោយគ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណី ស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួច ហើយដែលបានទទួលការ ត្រួតពិនិត្យព្យាបាលថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ប្រកបដោយភាពហ្មត់ចត់។ ព្រមជាមួយនេះ កម្ពុជាក៏បានដាក់ចេញនូវវិធានការនានា ដើម្បីជួយសង្រ្គោះអាជីវកម្ម សេវាកម្ម បុគ្គលិកបម្រើការងារ និងប្រជាពលរដ្ឋក្រីក្រ ដែលរង ផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តមអភិបាលបានណែនាំដល់សមាជិកក្រុមការងារ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ច និងគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដែលបានដាក់ចេញ ជាពិសេសត្រូវផ្សព្វផ្សាយពីបញ្ហាការឆ្លងជំងឺកូវីដ-១៩ នេះ។ហើយឯកឧត្តអភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចខាងក្រោម៖ បន្តសហការជាមួយអាជ្ញាធរ មន្រ្តីពាក់ព័ន្ធក្នុងការផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងត្រូតពិនិត្យពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍បន្ថែមទៀត ស្របតាមគោលការណែនាំ ត្រូវធានាមិនឲ្យឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ឡើយ។លើសពីនេះទៀតត្រូវបន្ត ពង្រឹង បន្ថែមនូវ ការគ្រប់គ្រងគោលដៅទេសចរណ៍ដែលមានស្រាប់ ដូចជា សហគមន៍ទេសចរណ៍ សហគមន៍គោលដៅទេសចរណ៍ និងអភិវឌ្ឍពង្រីកបន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់នូវមូលដ្ឋានជនបទដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានរៀបចំបង្កើតក្រុមការងារក៏ដូចលេខាធិការដ្ឋានលើការជំរុញ និងតាមដានការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ខេត្តព្រះវិហារកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់បានទទួលសេចក្តីណែនាំលេខ០០៤សរណន ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំឈ២០២០របស់ក្រសួងទេសចរណ៍ លើការរៀបចំបង្កើតក្រុមការងារ ជំរុញ ណែនាំ និងតាមដានវិធានការអនុវត្ត វិធានអនុវត្តសុវត្ថិភាពទេសចរណ៍ នៅតាមរាជធានីខេត្តទូទាំងប្រទេស៕


អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តម ជុំ ហាត និងឯកឧត្តម ម៉ែន វិបុល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​៖​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ​ត្រូវមានការចូលរួមពីគ្រប់សមាសភាពសហគមន៍
ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ឆ្នាំ២០២០
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងស្រុកសំរោងទង និងស្រុកឧដ្ដុង្គ
ព័ត៌មានជាតិ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចស្ទឹងសង្កែ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី