ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចស្ទឹងសង្កែ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(បាត់ដំបង)៖ នៅព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចុះអន្តរាគមន៍រំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនចេញពីក្រុងបាត់ដំបង នៅប៉ែកខាងលិចសង្កែ ដែលការចូលរួមអមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

ក្រោយពីក្រុងបាត់ដំបងបានទទួលរងទឹកភ្លៀងរយៈពេល ១ ថ្ងៃទៅ ២ថ្ងៃជាបន្តបន្ទាប់មក ធ្វើឱ្យលូតាមផ្លូវមួយចំនួនស្ទះ បណ្តាលឱ្យមានផ្លូវមួយចំនួនក្នុងក្រុងមានការជន់លិច ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែង ឯកឧត្តម ងួន រតនៈ បានចុះអន្តរាគមន៍យកអេសស្កាម៉ូទ័រ កាយបើកមុខទឹកដើម្បីរំដោះទឹកភ្លៀង ដែលជន់លិចផ្លូវមួយចំនួនក្រុងផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យប្រព័ន្ធលូមួយចំនួន ដែលមានការខូចខាត (បាក់) ត្រូវធ្វើការកាយបើកមុខទឹក និងដាក់លូថ្មី ដើម្បីធ្វើរំដោះទឹកចេញពីក្រុងឱ្យបានទាន់ពេលវេលាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
អត់​ការងារ​ធ្វើ​! យុវជន​ម្នាក់ គប់​កញ្ចក់​ឡាន​គេ​បែក ៤​គ្រឿង ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ នៅ​ខេត្តកំពង់ធំ​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​. បាន​បន្ត​កិច្ចប្រជុំ​ពិភាក្សា លើក​ទី​២ អាណត្តិ​ទី​១ របស់ខ្លួន ទៅតាម​កម្មវិធី ដែល​បាន​គ្រោងទុក​
ព័ត៌មានជាតិ
ឯកឧត្តម ជុំ ហាត និងឯកឧត្តម ម៉ែន វិបុល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​៖​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ​ត្រូវមានការចូលរួមពីគ្រប់សមាសភាពសហគមន៍
ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ឆ្នាំ២០២០
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងស្រុកសំរោងទង និងស្រុកឧដ្ដុង្គ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី