អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងនិងហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងស្រុកសំរោងទង និងស្រុកឧដ្ដុង្គ​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកនាយករដ្ឋបាលខេត្ត លោកអភិបាលស្រុក និងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកភ្លៀង ស្ថានភាពបង្កបង្កើនផលដំណាំស្រូវ របស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកសំរោងទង និងស្រុកឧដុង្គ ដែលរងនូវផលប៉ះពាល់ដោយទឹកភ្លៀងកន្លងមក។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់មន្ទីរជំនាញអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រៀមនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពទឹកភ្លៀងនៅពេលនេះ គឺមិនទាន់មានសភាពធ្ងន់ធ្ងរ ឬក៏ឈានទៅដល់ការប្រកាសអាសន្នណាមួយនោះទេ ឯកឧត្តមបន្ថែមទៀតថា ផលប៉ះពាល់ដែលរងគ្រោះដោយសារទឹកភ្លៀងនេះមិនមែនមានតែក្នុងស្រុកសំរោងទង និងស្រុកឧដុង្គនោះទេ គឺមានការលិចលង់នៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះសូមលោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកភ្លៀងនេះ ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពឹសជាដើម៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ខ្នាត​យក្ស​ដំបូង នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​
ព័ត៌មានជាតិ
អត់​ការងារ​ធ្វើ​! យុវជន​ម្នាក់ គប់​កញ្ចក់​ឡាន​គេ​បែក ៤​គ្រឿង ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ នៅ​ខេត្តកំពង់ធំ​
ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស​. បាន​បន្ត​កិច្ចប្រជុំ​ពិភាក្សា លើក​ទី​២ អាណត្តិ​ទី​១ របស់ខ្លួន ទៅតាម​កម្មវិធី ដែល​បាន​គ្រោងទុក​
ព័ត៌មានជាតិ
ឯកឧត្តម ជុំ ហាត និងឯកឧត្តម ម៉ែន វិបុល បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​៖​ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ​ត្រូវមានការចូលរួមពីគ្រប់សមាសភាពសហគមន៍
ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ឆ្នាំ២០២០
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី