ក្រសួងសុខាភិបាល ណែនាំ ៧ចំណុច ដល់អ្នកសារព័ត៌មាន នៅពេលបំពេញភារកិច្ច ​ដើម្បីការពារពីវីរុសកូវីដ១៩​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន ក្រសួងសុខាភិបាល តាមរយៈលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៌វិធានការសុខាភិបាល ឱ្យបានជាប់ជាប្រចាំ រាល់ពេលដែលបំពេញភារកិច្ច និងរាល់ពេលធ្វើដំណើរ ដោយ៖

១, ពាក់ម៉ាស់ជាប់ជានិច្ច រាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល

២, ឧស្សាហ៌លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃ ឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុល ឬទឺកជែលលាងដៃ)

៣, រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ៃត្រកន្លះឡើងលើ រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន ឬពេលចូលទៅថតព្រឹត្តិការណ៌អ្វីមួយ។ កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាពយកព័ត៌មានដែលចង្អៀតកកកុញ ទោះជានៅកន្លែងណាក៏ដោយ។ 

៤, ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារៈដែលបានប្រើរួចភ្លាមៗ ជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ

៥, ប្រុងប្រយ័ត្នការប្រើក្បាលមេក្រូ មុនពេលដាក់ក្បាលមេក្រូឱ្យបុគ្គលម្នាក់និយាយ ត្រូវសម្អាតជាមុនដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ ពេលចប់ ត្រូវសម្អាតម្តងទៀត។ សូមចៀសវាង ការទាញក្បាលមេក្រូ ដាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដើម្បីនិយាយព័ត៌មាន ដែលជួនកាលក៏មានការទាញយកមកនិយាយខ្លួនឯងផ្ទាល់ដែរ ដោយមិនបានជូតសម្អាតដោយប្រើអាល់កុល  ឬទឹកសម្លាប់មេរោគ។

៦, ប្រសិនបើលោកអ្នកមានការក្អកកណ្តាស់ ត្រូវចេះអនុវត្តន៌វិធានការការពារដោយខ្ទប់មាត់ និងច្រមុះ ដោយម៉ាស់ កន្សែង ក្រម៉ា ឬក្រដាសជូតមាត់  ​រួចបោះចោលក្រដាសជូតមាត់ដែលបានប្រើហើយនោះ ក្នុងធុងសម្រាមត្រឹមត្រូវ។

៧, បុគ្គលដែលមានបញ្ហាសុខភាព ឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទៈ (អាចធ្វើការពីផ្ទៈបានប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយកព័ត៌មាននោះឡើយ  ហើយស្វែងរកការពិគ្រោះពិនិត្យព្យាបាល នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចពិជ័យសេនា ទៀ បាញ់ ត្រួតពិនិត្យការសាងសង់មជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជំរាយ ​និងឯកភាពប្តូរឈ្មោះទៅជា ​ភ្នំជុំរីករាយ វិញ
ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន ផ្ញើសារ៖ «ចូលដល់ថ្ងៃទី១០ហើយ សុខភាពខ្ញុំល្អជាធម្មតា និងលទ្ធផលតេស្តអវិជ្ជមាន»​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ស្នើអភិបាល​រាជធានី​ខេត្ត សហការ​ពង្រឹង​ការងារ​គ្រប់គ្រង​ការធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ហ្មត់ចត់​បំផុត​
ព័ត៌មានជាតិ
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្ត CNRP ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ព័ត៌មានជាតិ
TOP NEWS: ក្រសួងការបរទេសអាមេរិក រារាំងលោក Joe Biden មិនឲ្យទាក់ទងជាមួយបណ្តាមេដឹកនាំពិភពលោក
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុក សមវិទ្យា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ​ស្តីពីគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ​តាមរយៈវីដេអូ (Video Conference)
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី