(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជម្រាបទៅកាន់អភិបាលរាជធានីខេត្តទាំង ២៥ នៅទូទាំងប្រទេស ឲ្យពង្រឹងការងារគ្រប់គ្រង រួមទាំងសន្តិសុខសណ្តាប់ធ្នាប់ និងតាមដានបុគ្គលក្នុងការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ។ ការក្រើនរម្លឹកនេះ បានធ្វើឡើង តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។




