(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាធ្វើនយោបាយជាថ្មី ដល់លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ តាមអំណាចសាលដីការ របស់តុលាការកំពូល។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយ និងលិខិតគោរពស្នើសុំចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា៕




