(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមវេទិកាជជែកដេញដោល ប្រធានាធិបតី ជាលើកទី២ ដែលគេគ្រោងនឹងធ្វើនៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ នៅទីក្រុងMiami រដ្ឋFlorida ទោះបីជាខ្លួនកំពុងមានជំងឺកូវីដ-១៩។ នេះបើយោងតាមលោក Tim Murtaugh នាយកផ្នែកទំនាក់ទំនងកិច្ចការយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកត្រាំ បានប្រាប់សារព័ត៌មាន Fox News។
ជាមួយគ្នានេះផងដែរបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ បៃឌិន នឹងធ្វើដំណើរទៅរដ្ឋផ្លរីដាដើម្បីចូលរួមក្នុងការជជែកដេញដោលជាលើកទី២ ហើយសង្ឃឹមថាលោកប្រធានាធិបតីត្រាំ នឹងអាចចូលរួមជាមួយលោកបានទោះបីជាកំពុងមានជំងឺកូវីដ-១៩ក៏ដោយ។
សូមបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញ បន្ទាប់ពីព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យយោធាជាតិ Walter Reed បានត្រឹមតែរយៈពេល៣ថ្ងៃ៕





