(អន្តរជាតិ)៖ តួលេខរដ្ឋាភិបាលបានបង្ហាញឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅចក្រភពអង់គ្លេសមានលើសពី ៥០.០០០ នាក់នៅពេលដែលប្រទេសនេះកំពុងព្យាយាមដោះស្រាយជាមួយនឹងរលកទី២។ នេះបើយោងតាមការចុះផ្សាយរបស់ the guardian នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
នុងនោះអាជ្ញាធរសុខាភិបាលអង់គ្លេសបានបញ្ជាក់ពីការស្លាប់ថ្មីចំនួន ៥៩៥នាក់ បន្ថែមទៀតកាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសនេះកើនដល់ ៥០,៣៦៥ នាក់។ ឥឡូវនេះរដ្ឋាភិបាលស្ទើរតែទូទាំងអឺរ៉ុប បានដាក់ការរឹតត្បឹតសារជាថ្មីម្តងទៀត បន្ទាប់ពីមានការកើនឡើងនូវករណីថ្មីៗក្នុងចំនួនច្រើននារយៈពេលកន្លងមកនេះ។
ខណៈនេះរដ្ឋាភិបាលអង់គ្លេសមិនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 បាននោះទេ បើទោះបីជាមានការបិទទ្វារថ្មីនៅក្នុងប្រទេសអង់គ្លេស ដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ៕




