អ្នករៀបចំសួនមុខប្រាសាទអង្គរវត្ត ​បង្ហាញពីអារម្មណ៍ពិត ​ដែលបានបំពេញការងារសម្រាប់អង្គរ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ លោកស្រី ហូ សិលា ជាបុគ្គលិកបម្រើការងារផ្នែករៀបចំសួនបានឱ្យដឹងថា៖ មិនដល់១ឆ្នាំផង មុខប្រាសាទអង្គរបានប្រែជាស្រស់បំព្រងដោយព្រៃឈើ ផ្កា និងស្មៅខៀវស្រងាត់ ឃើញហើយស្រស់ថ្លាចិត្ត បាត់អស់ភាពនឿយហត់ក្នុងការបំពេញការងារ។ 

ដូចគ្នានេះដែរ លោកស្រី ជួន ស្រីមុំ បានរៀបរាប់ថា ភ្ញៀវទេសចរដែលមកទស្សនាអង្គររយៈពេលចុងក្រោយ នឹងលាន់មាត់សរសើរពីសោភណ្ឌភាពដ៏ស្រស់ស្អាត ​និងមានសណ្តាប់ធ្នាប់ល្អនៅអង្គរមិនខាន។ លោកស្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលយកចិត្តទុកដាក់ និងខិតខំកែលម្អបរិវេណមុខប្រាសាទអង្គរវត្តឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងនាមជាអ្នកបំពេញការងាររៀបចំសួនមុខបរិវេណមុខប្រាសាទអង្គរវត្ត លោកស្រី ហូ សិលា និងលោកស្រី ជួន ស្រីមុំ បានអំពាវនាវឱ្យភ្ញៀវទេសចរដែលមកទស្សនានៅអង្គរថែរក្សាបរិស្ថាន មានអនាម័យ ចោលសំរាមក្នុងធុងសំរាមជានិច្ច ព្រោះបើគ្មានការចូលរួមពីសាធារណជនទេ ក៏មិនអាចរក្សាបរិស្ថានឱ្យនៅតែស្រស់ស្អាតបានដែរ។

លោក ពៅ ស៊ីណិត បុគ្គលិបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំរៀបចំសួននៅមុខបរិវេណប្រាសាទអង្គរវត្តបានឱ្យដឹងថា នៅផ្លូវចូលមុខបរិវេណប្រាសាទអង្គរវត្តនេះមានដាំប្រភេទដើមផ្កាឆ្អឹងមាន់ខ្មៅ ផ្កាស្លឹកក្រហម និងស្មៅជើងទា ស្មៅជើងក្រាស់ ដែលធន់ សក្តិសមដាំនៅទីនេះដែលមានមនុស្សដើរទៅមក។ លោកបន្តថា ក្រៅពីនេះ ក្រុមការងារក៏កាត់ក្រីមែកឈើ ដកហូតដើមឈើដែលមានហា​និភ័យ​ចេញដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងដាំដើមឈើបន្តវេមានដូចជា ដើមធ្នង់ ដើមក្ងោក ដើមនាងនួន ដើមបេង ដើមគគីជាដើម។

សូមជម្រាបថា បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្តបានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្ត CNRP ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ព័ត៌មានជាតិ
TOP NEWS: ក្រសួងការបរទេសអាមេរិក រារាំងលោក Joe Biden មិនឲ្យទាក់ទងជាមួយបណ្តាមេដឹកនាំពិភពលោក
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុក សមវិទ្យា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ​ស្តីពីគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ​តាមរយៈវីដេអូ (Video Conference)
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ ៧ចំណុច ដល់អ្នកសារព័ត៌មាន នៅពេលបំពេញភារកិច្ច ​ដើម្បីការពារពីវីរុសកូវីដ១៩​
ព័ត៌មានជាតិ
ឧទ្យានជាតិកែប ​គ្រោងសាងសង់ខ្សែរ៉កសម្រាប់ភ្ញៀវទេសចរអាចទស្សនាសម្រស់ឆ្នេរសមុទ្រកែប ​និងព្រៃព្រឹក្សាក្នុងឧទ្យានជាតិ ​
ព័ត៌មានជាតិ
ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអង់គ្លេស កើនដល់ជាង៥ម៉ឺននាក់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី