ម៉ាស់ ដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ​ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ​ ​ក្នុងម្នាក់ ទទួលបានម៉ាស់ចំនួន២​ ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ បានអញ្ជើញចុះចែកម៉ាស់​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ​ និងមន្ត្រីតាមគោលដៅ​ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២​ ដើម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​។ 

តាមរយ:សាលារាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទទួលម៉ាស់ចំនួន ២០,០០០​ (ពីរម៉ឺន)​ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ចេញ​ម៉ាស់​ចំនួន ២ ០០០ ០០០ ( ពីរលាន ) ម៉ាស​ក្រណាត់ ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង
ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអង់គ្លេស កើនដល់ជាង៥ម៉ឺននាក់
ព័ត៌មានជាតិ
អ្នករៀបចំសួនមុខប្រាសាទអង្គរវត្ត ​បង្ហាញពីអារម្មណ៍ពិត ​ដែលបានបំពេញការងារសម្រាប់អង្គរ​
ព័ត៌មានជាតិ
ថៃ ហាមឃាត់មិនឱ្យព្រះសង្ឃចូលរួមក្នុងការតវ៉ាណាមួយ ព្រះសង្ឃដែលល្មើសអាចនឹងត្រូវចាប់ផ្សឹក
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មិនមានការបិទ ប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយ» ​ដូចការឃោសនាអកុសលរបស់ពួកអាក្រក់ទេ​
ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ចុះចែកម៉ាស់តាមដងផ្លូវ ​និងណែនាំឲ្យប៉ូលិសចរាចរណ៍បន្តចែកជូនពលរដ្ឋដែលមិនពាក់ម៉ាស់​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត បន្តចុះសួរសុខទុក្ខ​ ​និង​​ចែក​អំណោយរបស់ស​ម្តេ​ច​តេ​ជោ​ ហ៊ុន​ សែន​ ​​និង​ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២០០គ្រួសារ នៅខេត្តកំពង់ចាម​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី