ព្រះករុណា ព្រះមហាក្សត្រ ​នឹងយាងពន្លត់ទៀនជ័យនៅវិមានឯករាជ្យ រសៀលនេះ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់ នៅល្ងាចថ្ងៃទីទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នឹងយាងពន្លត់ភ្លើងជ័យ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃនៅក្នុងវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី០៩ ខែវិច្ឆិកាមកនោះ។

សូមបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមបារាំង។ 

តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគមគ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង ប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។

សម្រាប់ការប្រារព្ធទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ ឆ្នាំ២០២០នេះ ត្រូវបានប្រព្រឹត្តឡើង​ដោយ​ការការពារ​ជំងឺ​កូ​វីដ​១៩។ ទាំង​ព្រះករុណា​ព្រះមហាក្សត្រ ទាំង​ថ្នាក់ដឹកនាំ​កំពូលៗ រួមទាំង​មន្ត្រីរាជការ យុវជន​កាយឫទ្ធិ និង​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​ចូលរួម​ពិធី​ជួបជុំ​នៅ​វិមានឯករាជ្យ បាន​ពាក់​ម៉ាស់ និង​ប្រុងប្រយ័ត្ន ចូលរួម​ការពារ មិន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោម​វិធានការ​សុខាភិបាល​យ៉ាង​ត្រឹមត្រូវ​៕

អត្ថបទដែលជាប់ទាក់ទង
ម៉ាស​ចែក​ហ្វ្រី​ ២លានម៉ាស! ម្នាក់ បាន ២​ម៉ាស ហើយ​ប៉ូលិស​ចរាចរណ៍ ត្រូវ​ណែនាំ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​!
ព័ត៌មានជាតិ
អាជីវកម្ម​មណ្ឌល​កម្សាន្ត ម៉ាស្សា ស្ប៉ា ៣៦២ ទីតាំង បាន​បិទ នៅ​រាជធានី​ភ្នំពេញ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ យាង​ពន្លត់​ទៀនជ័យ ក្រោយ​អុជ​បំភ្លឺ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៧
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មលើកពេលរៀបការកូន ខណៈលោកកំពុងបន្តធ្វើចត្តាឡីស័ក​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាស​បញ្ចេញ​ម៉ាស់ ២​លាន សម្រាប់​ចែក​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ នៅ​ភ្នំពេញ​
ព័ត៌មានជាតិ
រូបថតកុមារតស៊ូម្នាក់ អន្រួនចិត្តនៅលើបណ្តាញសង្គម​​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី