ម៉ាស​ចែក​ហ្វ្រី​ ២លានម៉ាស! ម្នាក់ បាន ២​ម៉ាស ហើយ​ប៉ូលិស​ចរាចរណ៍ ត្រូវ​ណែនាំ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​!​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រលប់​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានប្រគល់​ម៉ាស ចំនួន ២​លាន​ម៉ាស ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​ប្រគល់ និង​ទទួល​ម៉ាស នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា ប្រជាពលរដ្ឋ ដែល​មិនមាន​លទ្ធភាព​ទិញ​ម៉ាស​ពាក់ ម្នាក់ ត្រូវ​ទទួលបាន ម៉ាស​ចំនួន ២​។ ក្នុងនោះ ប៉ូលិស​ចរាចរណ៍ ត្រូវ​ណែនាំ​ដល់​អ្នកដំណើរ​ឲ្យ​ពាក់​ម៉ាស​ទាំងអស់គ្នា​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា ប្រជាពលរដ្ឋ ដែល​មិនមាន​លទ្ធភាព​ទិញ​ម៉ាស​ពាក់ ត្រូវ​ទទួលបាន​ម៉ាស ម្នាក់ ចំនួន ២​ម៉ាស សម្រាប់​ផ្លាស់ប្តូរ​គ្នា​។ ម៉ាស​ក្រណាត់​នេះ អាច​បោកគក់ ហើយ​ប្រជាពលរដ្ឋ អាច​បន្ត​ប្រើប្រាស់ ដោយ​ផ្លាស់ប្តូរ​គ្នា​បាន​។ ក្នុងនោះ មន្ត្រីនគរបាល​ចរាច​រណ៍ ក៏​ត្រូវយក​ម៉ាស់​នេះ ទៅ​ពាក់ ហើយ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​។ ការហៅ​ឃាត់​អ្នកដំណើរ ដែល​មិន​ពាក់​ម៉ាស​នេះ មិនមែន​ពិន័យ​គាត់​ទេ តែ​ត្រូវ​ផ្តល់​ម៉ាស​ឲ្យ​គាត់ ហើយ​ណែនាំ​ឲ្យ​គាត់​ពាក់​ម៉ាស ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​។​

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​បែងចែក​ម៉ាស ចំនួន ២៥​ម៉ឺន​ម៉ាស ដល់​ខណ្ឌ​ទាំង ១៤ ចំណុច​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ក្នុង ១​ខណ្ឌៗ ទទួលបាន​ម៉ាស​ពី ១​ម៉ឺន​ម៉ាស ទៅដល់ ៥​ម៉ឺន​ម៉ាស តាម​ខណ្ឌ​តូចធំ​។ ក្នុងនោះ នគរបាល​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ ទទួលបាន ៥​ម៉ឺន​ម៉ាស ដើម្បី​ពាក់​ខ្លួនឯង​ផង និង​ចែកជូន​ប្រជាពលរដ្ឋ អ្នកដំណើរ​ពាក់​ផង​។ អ្នកដំណើរ​ម្នាក់ ទទួលបាន​ម៉ាស ២​។ រីឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួលបាន ១៥០០០ ម៉ាស និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទទួលបាន ១​ម៉ឺន​ម៉ាស​។​

​នៅតាម​ផ្សារ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក៏ត្រូវ​បាន​ឯ​ឧ​ត្ត​ម ឃួ​ង ស្រេង ប្រកាស​ណែនាំ​ឲ្យ​អ្នកគ្រប់គ្រង​ផ្សារ ត្រូវ​រៀបចំ​មេក្រូ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកលក់​ទាំងអស់ ត្រូវ​ពាក់​ម៉ាស ព្រមទាំង​លាងដៃ​នឹង​អាល់កុល​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បង្ការ​នូវ​ការចម្លង​មេរោគ​កូ​វីដ​១៩៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់ថា សុខភាពរបស់ឯកឧត្ដមល្អជាធម្មតា ហើយធ្វើតេស្ត ២ដង គឺអវិជ្ជមានទាំង ២ដង
ព័ត៌មានជាតិ
ព្រឹត្តិការណ៍ ០៣​វិច្ឆិកា​៖ ចំនួន​អ្នក​ប៉ះពាល់ ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ កើនឡើង​ដល់ ១៦៨០​នាក់ ក្នុងនោះ អវិជ្ជមាន ១៦៧៦​នាក់​
ព័ត៌មានជាតិ
Good News៖ កាលពី​ថ្ងៃទី​១១​វិច្ឆិកា នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ឯកឧត្តម ផៃ ស៊ីផាន៖ គ្មានការបិទ ទីក្រុងភ្នំពេញ ឬទីកន្លែងដទៃទៀតនៃប្រទេសកម្ពុជា ដូចការប្រឌិតសារសំឡេងផ្សព្វផ្សាយនោះទេ
ព័ត៌មានជាតិ
លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា៖ ហ៊ានគិតធំ
ព័ត៌មានជាតិ
ការស្រាវជ្រាវរកឃើញថា អ្នកការទូត ហុងគ្រីម្នាក់ប្រចាំនៅទីក្រុងបាងកក ដែលឆ្លងជំងឺកូវីដ១៩ គឺដោយសារជិះរថយន្តរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី