(បាងកក)៖ អ្នកការទូតហុងគ្រីម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ត្រូវបានគេរកឃើញថា បានឆ្លងមេរោគ Covid-19 បន្ទាប់ពីគាត់បានជិះរថយន និងបរិភោគអាហារពេលល្ងាចកាលពីសប្តាហ៍មុន ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ កាលពីថ្ងៃអង្គារបាននិយាយក្នុងសន្និសីទកាសែតថា អ្នកការទូតហុងគ្រីរូបនោះអាយុ ៥៣ឆ្នាំ។ នៅថ្ងៃទី៣ ខែវិច្ឆិកា អ្នកការទូតរូបនេះ បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មលោក Peter Szijjarto។
ពួកគេបានធ្វើដំណើរតាមរថយន្តតែមួយទៅកាន់សណ្ឋាគារ Anantara Siam Bangkok Hotel ហើយពួកគេបានទទួលទានអាហារពេលល្ងាចជាមួយគ្នានិងជាមួយប្រតិភូដទៃទៀតរយៈពេល៣០នាទី នាល្ងាចនោះ។
ប៉ុន្តែ មានមនុស្ស១៧នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់បានធ្វើតេស្តិ៍អវិជ្ជមាន៕



