​ឃើញហើយចង់ទៅលេង! បរិវេណមុខប្រាសាទអង្គរវត្ត ចាប់ផ្តើមមានភាពសោភ័ណភាព ​ទិដ្ឋភាពបៃតង ស្រស់ស្អាតខ្លាំង​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សៀមរាប)៖ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។

លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ យល់ថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោក សុខៈ បានធៀបនឹងពេលមុន ថាមានភាពខុសគ្នាឆ្ងាយ ដ្បិតបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។

ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មីនៃបរិវេណមុខអង្គរវត្តនេះដែរ។ ក្នុងនាមជាពលរដ្ឋខេត្តសៀមរាបមួយរូប លោកសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ និងរំពឹងថា ក្រោយវិបត្តិកូវីដ នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនារមណីយដ្ឋានអង្គរ។ ជាជាងថតមួយរូប លោក អ៊ួច សុវណ្ណ សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ជាមួយសម្រស់សួនច្បារបៃតងនៅមុខអង្គរវត្តនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ក្រៅពីគាំទ្រចំពោះការអភិវឌ្ឍនេះហើយ លោក អ៊ួច សុវណ្ណ ក៏លើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា បន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងកែលម្អនេះចាប់ពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះមានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ល៕

អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ យាង​ពន្លត់​ទៀនជ័យ ក្រោយ​អុជ​បំភ្លឺ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៦៧
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មលើកពេលរៀបការកូន ខណៈលោកកំពុងបន្តធ្វើចត្តាឡីស័ក​
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាស​បញ្ចេញ​ម៉ាស់ ២​លាន សម្រាប់​ចែក​ដល់​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ នៅ​ភ្នំពេញ​
ព័ត៌មានជាតិ
រូបថតកុមារតស៊ូម្នាក់ អន្រួនចិត្តនៅលើបណ្តាញសង្គម​​
ព័ត៌មានជាតិ
ព្រះករុណា ព្រះមហាក្សត្រ ​នឹងយាងពន្លត់ទៀនជ័យនៅវិមានឯករាជ្យ រសៀលនេះ​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន បន្តចុះសួរសុខទុក្ខ​ ចែកស្រូវពូជ ​និង​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ជាង​ ២ពាន់គ្រួសារ ​នៅខេត្តក្រចេះ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី