(អន្តរជាតិ)៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Katsunobu Kato បានឱ្យដឹងថា ប្រទេសជប៉ុនកំពុងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីលោក Yoshihide Suga និងប្រធានាធិបតីទើបតែជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Joe Biden ដែលនឹងត្រូវធ្វើឡើងក្នុងពេលវេលាសមស្របមួយខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យរដ្ឋាភិបាល ក៏បានឆ្លើយនឹងសំណួរដែលថា មេដឹកនាំទាំង ២ អាចនឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបញ្ជាក់ថា មិនទាន់មានការសម្រេចចិត្តចំពោះពេលវេលានៅឡើយទេ ប៉ុន្តែនឹងរៀបចំឡើងនៅពេលសមស្របណាមួយឆាប់ៗខាងមុខ៕




