អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់​ជាង ១៥០០​នាក់ ក្នុងនោះ វិជ្ជមាន ៤​នាក់​ដដែល និង​រង់ចាំ​លទ្ធផល ៥០​នាក់​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១១​វិច្ឆិកា​នេះ​ថា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ថ្ងៃទី​០៣​វិច្ឆិកា មាន​ចំនួន​សរុប ៣៦៥​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន ៣១៥​នាក់ រួមទាំង​វត្ថុ​សំណាក់ ចំនួន ២៣​នាក់ ដែល​នៅសល់​ពីថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​២០២០ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ និង​វត្ថុ​សំណាក់ នៅសល់​ចំនួន ៥០​នាក់​ទៀត​នោះ ត្រូវធ្វើ​បន្តទៀត នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​០៣​វិច្ឆិកា មាន​ចំនួន​សរុប ១៤៨១ វត្ថុ​សំណាក់ ( ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២ ) ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ក្នុង​ចំនួន​នេះ អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន ៤​នាក់ ( បាន​រាយការណ៍​ជូន​សាធារណជន​រួចហើយ ) ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ចំនួន​សរុប​វត្ថុ​សំណាក​នេះ មិនទាន់​បូក​បញ្ចូល ចំនួន ៥០​វត្ថុ​សំណាក ដែល​នៅសល់ ដែល​ត្រូវ​វិភាគ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយសារ​មិនទាន់មាន​លទ្ធផល​តេស្ត​នៅឡើយ​ទេ​។​

អត្ថបទដែលជាប់ទាក់ទង
​ឃើញហើយចង់ទៅលេង! បរិវេណមុខប្រាសាទអង្គរវត្ត ចាប់ផ្តើមមានភាពសោភ័ណភាព ​ទិដ្ឋភាពបៃតង ស្រស់ស្អាតខ្លាំង​
ព័ត៌មានជាតិ
TOP NEWS: លោក ដូណាល់ ត្រាំ មិនព្រមចុះចាញ់ ហើយរារាំងមិនឲ្យមានការសហការជាមួយក្រុមផ្ទេរអំណាចនៅឡើយទេ
ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន គ្រោងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តី Suga និងលោក Joe Biden ក្នុងពេលវេលាសមស្របណាមួយ
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ ថ្វាយព្រះពរចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជាក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃស្នើឲ្យផ្អាកបណ្ដោះអាសន្នការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅភ្នំពេញនិងកណ្ដាល
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ា​រ៉ា មាន​សុខ​ភាពល្អ​ធម្មតា និង​អរគុណ​មិត្តភក្តិ ដែល​បានផ្តល់​សារ​លើកទឹកចិត្ត​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី