កូ​វីដ​១៩ នៅ​កម្ពុជា ទើប​រកឃើញ​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៤​វិច្ឆិកា​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១១​វិច្ឆិកា​នេះ​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​ស្ត្រី​ជនជាតិ​អាមេរិក អាយុ ៣៥​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ នៅ​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក លើក​ទី​២ នៅ​ថ្ងៃទី​៧ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​ផ្តល់​ដោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា អ្នកដំណើរ​តាម​ជើងហោះហើរ​ខាងលើនេះ សរុប ៦៦​នាក់ ដែល​បាន​តេស្ត​លើក​ទី​១ ពេលមកដល់​កម្ពុជា​នោះ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​។ នៅ​ថ្ងៃទី​១០​វិច្ឆិកា ធ្វើតេស្ត​លើក​ទី​២ របស់​ពួកគាត់ គឺមាន​វិជ្ជា​មាន​វីរុស​កូ​វីដ​១៩ លើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ខាងលើ​។ រីឯ​អ្នកដំណើរ ៦៥​នាក់ ដែលមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅពេល​ធ្វើតេស្ត​លើក​ទី​១​នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​សណ្ឋាគារ ៥​កន្លែង​នៅ​ភ្នំពេញ ចំនួន ៤៧​នាក់ នៅ​វិទ្យាល័យ​ពោធិ៍ចិនតុង ១៦​នាក់ និង​នៅ​ស្ថានទូត​អាមេរិក ចំនួន ៣​នាក់​។ ដូច្នេះ​អ្នកដំណើរ នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣៧​នាក់ ដែលមាន​ហានិភ័យ​ក្នុងការ​ចម្លង​បន្ត​ពី​ស្ត្រី​ខាងលើនេះ តម្រូវ​ឲ្យ​នៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន ១៤​ថ្ងៃ បន្ថែមទៀត ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត​។​

​ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ មិនមាន​ករណី​ជាសះស្បើយ ពី​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​ឡើយ​។ ដូច្នេះ​សរុបទៅ មកដល់​ម៉ោង ៧​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​កម្ពុជា រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ សរុប​ចំនួន ៣០១​នាក់​។ ក្នុងនោះ ២៨៨​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ១៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕​


អត្ថបទដែលជាប់ទាក់ទង
TOP NEWS: លោក ដូណាល់ ត្រាំ មិនព្រមចុះចាញ់ ហើយរារាំងមិនឲ្យមានការសហការជាមួយក្រុមផ្ទេរអំណាចនៅឡើយទេ
ព័ត៌មានជាតិ
រដ្ឋាភិបាលជប៉ុន គ្រោងរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តី Suga និងលោក Joe Biden ក្នុងពេលវេលាសមស្របណាមួយ
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ ថ្វាយព្រះពរចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជូនប្រជាជនកម្ពុជាក្នុងឱកាសខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា
ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃស្នើឲ្យផ្អាកបណ្ដោះអាសន្នការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅភ្នំពេញនិងកណ្ដាល
ព័ត៌មានជាតិ
ឯកឧត្តម សួស យ៉ា​រ៉ា មាន​សុខ​ភាពល្អ​ធម្មតា និង​អរគុណ​មិត្តភក្តិ ដែល​បានផ្តល់​សារ​លើកទឹកចិត្ត​!
ព័ត៌មានជាតិ
អ្នក​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កើនឡើង​ដល់​ជាង ១៥០០​នាក់ ក្នុងនោះ វិជ្ជមាន ៤​នាក់​ដដែល និង​រង់ចាំ​លទ្ធផល ៥០​នាក់​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី