ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានវិញ ក្រោយនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ បានត្រឹមតែ៣ថ្ងៃ​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវិលត្រឡប់មកសេតវិមានវិញហើយ បន្ទាប់ពីបានចាកចេញពីមន្ទីរពេទ្យយោធាជាតិ Walter Reed នៅ​ជាយ​ក្រុង Washington នៃ​តំបន់ Bethesda ​រដ្ឋ Maryland ដែលជាកន្លែងគាត់ទទួលការព្យាបាលជំងឺ ​COVID-19 នៅទីនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានចេញពីមន្ទីរពេទ្យនៅថ្ងៃច័ន្ទ (ម៉ោងនៅអាមេរិក) បន្ទាប់ពីស្ថានភាពសុខភាពរបស់គាត់ត្រូវបានគេរាយការណ៍ថា មានភាពប្រសើរឡើង។ គាត់បានដើរចេញពីមន្ទីរពេទ្យ ហើយលើកមេដៃឡើងដោយនិយាយថា «អរគុណ» បន្ទាប់មកលោកបានឡើងជិះឧទ្ធម្ភាគចក្រប្រធានាធិបតី ដើម្បីធ្វើដំណើរទៅកាន់សេតវិមានវិញ។

ក្រុមវេជ្ជបណ្ឌិតនិយាយថា ប្រធានាធិបតីនឹងត្រូវត្រួតពិនិត្យសុខភាពយ៉ាងប្រុងប្រយ័ត្នគ្រប់ម៉ោងទាំងអស់ ដោយសាររោគសញ្ញារបស់ប្រធានាធិបតីមិនបានបាត់ទាំងស្រុងទេ។ អ្នកសង្កេតការណ៍ខ្លះបានសម្តែងការព្រួយបារម្ភចំពោះការចាកចេញរបស់លោកប្រធានាធិបតីភ្លាមៗពីមន្ទីរពេទ្យ ពោលគឺត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានចូលព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង
សមាជិក​ព្រឹទ្ធសភា ឯកឧត្តម ណ​យ ស្រូ​ន សន្យា​ឈប់​ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​ខុសច្បាប់ ជាង ៥០០​ហិច​តា នៅ​ខេត្តមណ្ឌលគិរី​
ព័ត៌មានជាតិ
អ្នកនាំពាក្យសាលាក្រុង ​អំពាវនាវដល់កម្មករប្រមូលសំរាមដែលកំពុងធ្វើកូដកម្ម ​សូមភ្ញាក់រលឹក និងបញ្ឈប់សកម្មភាពទាមទារខុសច្បាប់ការងារ​
ព័ត៌មានជាតិ
លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមវេទិកាតស៊ូមតិប្រធានាធិបតីជាលើកទី២ ទោះបីជាកំពុងតស៊ូនឹងជំងឺកូវីដ-១៩
នយោបាយ
កម្ពុជា និង UN​ បន្តអនុវត្តផែនការគម្រោងរួមគ្នា សម្រាប់ពលករទេសន្តរប្រវេសន៍ ​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះការសោយទីវង្គត់របស់ ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី