ព្រះមហាក្សត្រ ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះការសោយទីវង្គត់របស់ ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រទានព្រះរាជសារទៅកាន់ព្រះអង្គម្ចាស់ ស៊ែក ណាវ៉ាហ្វ អាល់អះម៉ាត់ អាល់សាបា (Nawaf al-Ahmad al-Sabah) ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការសោយទីវង្គត់របស់ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា (Sheikh Sabah al-Ahmad al-Sabah) ក្នុងព្រះជន្មាយុ ៩១ព្រះវស្សា។

ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលក្នុងព្រះរាជសារថា៖ ព្រះករុណា ខ្ញុំបានទទួលដំណឹងដ៏សោកសៅនៃការយាងចូលទីវង្គតរបស់ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា (Sheikh Sabah al-Ahmad al-Sabah) អតីតមហាក្សត្រនៃរដ្ឋគុយវេត និងត្រូវជាសម្តេចព្រះរាមរបស់ព្រះអង្គ។

លើសពីនេះព្រះអង្គ បន្តថាព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា (Sheikh Sabah al-Ahmad al-Sabah) ជាមហាក្សត្រ ដ៏អស្ចារ្យដែលបានលះបង់ព្រះរាជសុខទុក្ខផ្ទាល់ព្រះកាយដើម្បីការពារ និងធ្វើឱ្យប្រជាពលរដ្ឋគុយវែតសំបូរសប្បាយ។ ព្រះករុណាក៏បាន ឧទ្ទិសកុសលសូមឱ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ស៊ែក សាបា គង់នៅសុខគតិភព។

សូមរំលឹកថាព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា សោយទីវង្គត់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយ រាជទាយាទ ព្រះនាម ស៊ែក ណាវ៉ាហ្វ អាល់អះម៉ាត់ អាល់សាបា (Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah) ត្រូវបានតែងតាំងជាព្រះចៅអធិរាជថ្មី៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី