(ភ្នំពេញ)៖ ក្រសួងការបរទេស បានប្រកាសថា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ធ្វើជាតំណាងសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ ដោយសារតែសម្តេចតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម ប្រាក់ សុខុន កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោយប្រមុខដឹកនាំទាំងពីរ បានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលក្រោយមក រកឃើញថា ផ្ទុកមេរោគកូវីដ១៩ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។




