(ពោធិ៍សាត់)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំយកគ្រាប់ពូជស្រូវ និងស្បៀង ចែកជូនដល់ប្រជាកសិករចំនួន១៧ ៣០៦គ្រួសារ នៅខេត្តពោធិ៍សាត់ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។
សូមជម្រាបថា អំណោយដែលឯកឧត្តម ហ៊ុន ម៉ាណែត នាំយកទៅចែកជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ចំនួន ១៧ ៣០៦គ្រួសារ គឺក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹកស៉ីអ៉ីវ ចំនួន០១យួរ, ទឹកសុទ្ធ ចំនួន០១កេស, ឃីត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល៕




