ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ នឹង​យាង​និវត្តន៍​មកដល់​ភ្នំពេញ​វិញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេច​វររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នឹង​យាង​វិលត្រឡប់​មកពី​ប្រទេស​ចិន មកដល់​រាជធានី​ភ្នំពេញ​វិញ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា​នេះ​។ នេះ​បើតាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រាបបង្គំ​ទូល​សូម​ព្រះរាជទាន​ទោស​ពី​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដោយសារតែ​សម្តេច មិនអាច​ដង្ហែ​ព្រះរាជដំណើរ​ព្រះអង្គ នៅពេល​យាង​វិលត្រឡប់​មកពី​ប្រទេស​ចិន​វិញ នៅ​ល្ងាច​ថ្ងៃទី​៧​វិច្ឆិកា​នេះ​។ មូលហេតុ ដោយសារតែ​សម្តេច​តេ​ជោ ស្ថិតក្នុង​ដំណាក់កាល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូម​រមឹ្ល​កថា ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​ន​រោ​ត្ដម សីហមុនី និង​ព្រះ​មាតា​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​។  

​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម XI JINPING ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្វាយ​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ នូវ​គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។ ពិធី​នេះ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​វិមាន​ប្រជាជន​ចិន ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕​


អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ណែនាំវិធានការបន្ទាប់ពីរកឃើញថា អង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេស ហុងគ្រី រកឃើញវិជ្ជមានកូវីដ១៩ ( សូមស្តាប់សំឡេងជា Video)
ព័ត៌មានជាតិ
ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី យាង​មកដល់​ភ្នំពេញ​វិញ​ហើយ នៅ​រសៀល​ម៉ោង ៤ ថ្ងៃ​សៅរ៍ ទី​៧​វិច្ឆិកា​នេះ
ព័ត៌មានជាតិ
ការងារ​ខ្ទប់​ទឹក​ទុក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​ខាងមុខ និង​ជួសជុល​តួ​ទំនប់​ស្ទឹង​ព្រែក​ត្នោត បានសម្រេច​រួចរាល់​ហើយ​!
ព័ត៌មានជាតិ
កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ​គោះជួងជាលើកទី២ ​ប្រកាសឲ្យប្រជាពលរដ្ឋ​គ្រប់បណ្ដាខណ្ឌ ​សង្កាត់ទាំងអស់ ​បន្តការប្រុងប្រយ័ត្នខ្ពស់ ​និងការពារខ្លួនពី​ជំងឺកូវីដ១៩
ព័ត៌មានជាតិ
​ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តនាំយកពូជស្រូវ និងស្បៀង ​ចែកជូនដល់ប្រជាកសិករជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី